ស្វែងរកពួកយើង:

realme Neo 7 SE នឹងប្រើប្រាស់នូវ DeepSeek-R1 ជំនួយទៅលើការលេងហ្គេម

ដោយ

Koun Jab Luffy

20 កុម្ភៈ 2025 02:25 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ Realme បានប្រកាសជាផ្លូវការណ៌ថា ខ្លួនបានចាប់ដៃជាមួយនិង DeepSeek-R1 ដើម្បីដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យានេះនៅលើស្មាតហ្វូនជំនាន់ថ្មី Realme Neo 7 SE។ ស្មាតហ្វូននេះ នឹងក្លាយជាស្មាតហ្វូនដំបូងគេបំផុតនៅក្នុងឧស្សាហកម្មស្មាតហ្វូន ដែលនឹងមានការបំពាក់នូវមុខងារ AI ជួយសម្រួលដល់ការលេងហ្គេម។ បើតាមការបញ្ជាក់កន្លងមកអោយដឹងថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅលើទីផ្សារប្រទេសចិននាថ្ងៃទី 25 ខែកុម្ភៈនេះហើយ ក្នុងនោះក៏មានវត្តមានម៉ូដែលថ្មីមួយទៀត Realme Neo 7x ផងដែរ។
DeepSeek-R1 នេះ ត្រូវបានគេបញ្ជាក់ថា នឹងជួយអោយការលេងហ្គេមនៅលើស្មាតហ្វូន Realme Neo 7 SE កាន់តែមានរលូនតាមមរយៈនៃបច្ចេកវិទ្យា AI នៅក្នុង real-time strategy assistance។ បើមើលទៅលើរូបភាពខាងលើនេះ ក៏មានការបង្ហាញថា បច្ចេកវិទ្យាថ្មីនេះ ក៏នឹងជួយអោយការប្រើប្រាស់មុខងារមួយចំនួននៅហ្គេម អាចធ្វើការស្វែងរកនូវដំណោះស្រាយនៅលើ online search ផងដែរ។ និយាយទៅការចាប់ដៃគ្នានេះ នឹងធ្វើអោយស្មាតហ្វូនថ្មីនេះ កាន់តែមានសមត្ថភាពខ្ពស់ និងរឹតសំបូរបែប។
Neo 7 SE ដំណើរការនៅលើឈីប Dimensity 8400-Max ហើយដើម្បីសម្រួលដល់ដំណើរការកាន់តែរលូននោះ ក្រុមហ៊ុនក៏មានការតម្លើងនូវថ្មទំហំ 7,000mAh ដែលមានការគាំទ្រដោយបច្ចេកវិទ្យសាកល្បឿនលឿនទៀតផង។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.78-អ៊ីង កម្រិត 1.5K OLED display ដែលផ្តល់នូវភាពច្បាស់ និងការបញ្ជាមានភាពរលូនបំផុតនៅលើការលេងហ្គេម។ Neo 7 SE មានរ៉េមទំហំ 16GB និងអង្គចងចាំទំហំ 1TB។
Article image
និយាយពីការថតរូបគឺមានកាមេរ៉ាមុខទំហំ 16-Megapixel និងមានការកាមេរ៉ាគោលទំហំ 50-Megapixel មានមុខងារទប់លំនឹង OIS និងគ្រាប់ទីពីរទំហំ 8-megapixel ultra-wide lens។ ស្មាតហ្វូននឹងរត់នៅលើ Realme UI 6 ផ្អែកលើ Android 15 និងមានបច្ចេកវិទ្យាសាកកម្លាំង 90W fast charging ហើយនឹង IR blaster ជាដើម។  Neo 7 SE នឹងមានតម្លៃប្រហែល 2,000 យ៉ន់ (~$275)។ ស្មាតហ្វូននេះ នឹងមានពណ៌ជម្រើស 3 ពណ៌ រួមមាន sliver, black និង blue។