ស្វែងរកពួកយើង:

realme Neo 7 នឹងបំពាក់ថ្មទំហំ 7,000mAh ជាមួយកំលាំងសាកភ្លើងល្បឿនលឿន 80W SuperVOOC

ដោយ

Koun Jab Luffy

02 ធ្នូ 2024 04:41 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន realme បានបញ្ជាក់ផ្លូវការណ៍ហើយថា នឹងមានការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Neo 7 នៅថ្ងៃទី 11 ខែធ្នូ នៅប្រទេស ចិន។ ខណៈការបង្ហាញខ្លួននៅលើទីផ្សារប្រទេសចិន ក្រុមហ៊ុនមិនទាន់បានប្រកាសកាលបរិច្ឆេទនៅឡើយទេ។ ដោយឡែកនៅពេលនេះ realme ក៏បានបញ្ជាក់ផ្លូវការណ៍ថា realme Neo 7 គឺបំពាក់នូវថាមពលថ្មធំបំផុតដល់ទៅ 7,000mAh ដែលជាទំហំថ្មធំមិនធ្លាប់មានសម្រាប់ស្មាតហ្វូនប្រភេទ Flagship បច្ចុប្បន្ន។
ក្រុមហ៊ុន realme បានសហការជាមួយ Ningde New Energy (CATL) ក្នុងការអភិវឌ្ឍន៍នៅបច្ចេកវិទ្យាថាមពលថ្មខ្នាតយក្សសម្រាប់ប្រើនៅលើស្មាតហ្វូនដែលថ្មនេះត្រូវបានគាំទ្រនូវបច្ចេកវិទ្យា Si/C battery tech ដែលផ្តល់នូវប្រភពថាមពលកម្រិតខ្ពស់ និងមានបន្ទុកថាមពលកម្រិតខ្ពស់ជាងបរិមាណរបស់ថ្ម។ ហើយបើតាមប្រភពព័ត៌មានចចាមអារាមដែលបានចេញផ្សាយថ្មីៗនេះ បានបញ្ជាក់ថា realme Neo 7 នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 80W Wired Fast Charging ហើយស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានអេក្រង់គាំទ្រកម្រិតបង្ហាញ 1.5K ថែមទៀតផង។
សម្រាប់សមត្ថភាពម៉ាស៊ីនវិញ realme Neo 7 នឹងដំណើរការនៅលើបន្ទះ MediaTek Dimensity 9300+ ដែលមានពិន្ទុខ្ពស់ដល់ទៅ 2.4 លានតាមរយះការបង្ហាញនៅលើកម្មវិធីតេស្ត Geekbench ដែលបង្ហាញដោយគណនី Digital Chat Station ថ្មីៗនេះ។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ realme Neo 7 នឹងបង្ហាញវត្តមានជាមួយនឹងប្រព័ន្ធ ការពារទឹក និងធូលីកម្រិត IP68/69 ហើយស្មាតហ្វូនជំនាន់ថ្មីនេះអាចនឹងមានតម្លៃចាប់ពីខ្ទង់ប្រមាណ $345 ឡើងទៅ។
កាលពីខែវិច្ឆិកា ឆ្នាំ 2024 នេះ លោក Xu Qi អនុប្រធានក្រុមហ៊ុន realme និងជាប្រធានផ្នែកទីផ្សារពិភពលោក និងជាអនុប្រធានក្រុមហ៊ុន realme ក្នុងប្រទេសចិន បានបង្ហើបថា realme នឹងមានការបែងចែកស្មាតហ្វូនពីរប្រភេទផ្សេងគ្នាសម្រាប់ម៉ូដែល mid-range segment របស់ខ្លួនដែលម៉ូដែល High-End mid-range គឺ realme GT series  និងmid-range e-Sport ដែលផ្តោតទៅលើម៉ូដែល realme Neo Series។
Article image
realme បានធ្វើការអះអាងថា Neo 7 ដែលនឹងមកដល់នាពេលខាងមុខនឹងផ្តល់នូវ "ប្រព័ន្ធដំណើរការខ្លាំងបំផុត មានអាយុកាលថ្មប្រើប្រាស់បានយូរបំផុត និងគុណភាពផលិតកម្រិតខ្ពស់បំផុត" ធៀបនឹងស្មាតហ្វូនស្ថិតក្នុងជួរតម្លៃប្រហាក់ប្រហែលគ្នា៕