ស្វែងរកពួកយើង:

realme Neo 8 នឹងមានអេក្រង់ 1.5K Samsung Display និងបន្ទះឈីប Snapdragon 8 Gen 5

ដោយ

Koun Jab Luffy

16 ធ្នូ 2025 11:09 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីៗនេះ បានបង្ហើបថា ក្រុមហ៊ុន realme បានត្រៀមខ្លួននៅក្នុងការបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន realme 16 Pro Series សម្រាប់ទីផ្សារសកលហើយ។ ខណៈស្មាតហ្វូន realme 16 series ត្រូវគេដឹងថា ក្រុមហ៊ុននេះ កំពុងតែធ្វើការនៅលើសម្រាប់ទីផ្សាររបស់ចិននោះ នៅពេលនេះ ព័ត៌មានថ្មីថា ក្រុមហ៊ុននេះ ក៏កំពុងតែអភិវឌ្ឍទៅលើស្មាតហ្វូន realme Neo 8 ផងដែរ។ យោងតាមការបែកធ្លាយមួយចេញពីអ្នកទម្លាយ Digital Chat Station គឺបានចែចកាយអំពីលក្ខណៈសម្បត្តិនៃស្មាតហ្វូន realme Neo 8 ផងដែរ។
គួររំលឹកផងដែរថា ស្មាតហ្វូនជំនាន់ថ្មី realme Neo 7 Series នេះ មាន 4 ម៉ូដែលគឺ realme Neo 7 Turbo, Neo 7, Neo 7 SE និង Neo 7x។ ស្មាតហ្វូនទាំងនេះ ប្រើប្រាស់នូវបន្ទះឈីប Dimensity 9300 Plus, Dimensity 9400e, Dimensity 6400 Max និង Snapdragon 6 Gen 4។ សម្រាប់ស្មាតហ្វូន Neo8 ត្រូវបានគេនិយាយថា គឺជាជំនាន់ថ្មីនៃស្មាតហ្វូន Neo 7។ តាមការបែកធ្លាយថ្មីមួយបានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី realme មួយនេះ នឹងមានអេក្រង់ Samsung AMOLED display គាំទ្រជាមួយនឹងការទ្រទ្រង់នូវកម្រិតភាពច្បាស់ 1.5K resolution ហើយនឹងប្រើប្រាស់នូវបន្ទះឈីប  Snapdragon 8 Gen 5។
Article image
ខណៈការប្រកាសជាផ្លូវការនៅមិនទាន់ដឹងនោះ ស្មាតហ្វូន realme Neo 8 ត្រូវបានគេនិយាថា នឹងបង្ហាញខ្លួននៅទីផ្សារប្រទេសចិនផងដែរ។ សូមជំរាបថា ការបែកធ្លាយមុននេះ បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបំពាក់នូវមុខងារពិសេសៗជាច្រើនដូចជា សិនស័រ Ultrasonic ស៊ុមអាលុយមីនីញូម និងមានថាមពលថ្មទំហំ 8,000mAh+។
Article image
ជាមួយនិងការប្រើប្រាស់នូវបន្ទះឈីបថ្មីនេះ ស្មាតហ្វូន realme Neo 8 នឹងអាចប្រជែងបានទៅនឹងស្មាតហ្វូន OnePlus Ace 6T, Moto X70 Ultra និង  iQOO Z11 Turbo Pro ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 5 ដូចគ្នា។ សម្រាប់ស្មាតហ្វូន Vivo S50 Pro Mini ក៏ប្រើប្រាស់នូវបន្ទះឈីបនេះផងដែរ ប៉ុន្តែស្មាតហ្វូននេះ ផ្តោតខ្លាំងទៅលើការពង្រឹងបច្ចេកវិទ្យាកាមេរ៉ា ខណៈស្មាតហ្វូនជាច្រើនទៀតគឺផ្តោតទៅលើកម្លាំងម៉ាស៊ីន៕