ស្វែងរកពួកយើង:

realme Neo7 ទទួលពិន្ទុដល់ទៅ 2.4 លាននៅលើ AnTuTu និងបំពាក់នូវថាមពលថ្មទំហំ 7000mAh

ដោយ

Koun Jab Luffy

26 វិច្ឆិកា 2024 04:51 ល្ងាច

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន realme បានប្រកាសថា ស្មាតហ្វូនស៊េរីថ្មី Neo series នឹងក្លាយជាម៉ូដែល e-sports flagship ដែលជាស្មាតហ្វូនថ្នាក់កណ្តាលមានសមត្ថភាពខ្លាំងក្លាបំផុតនៅក្នុងការប្រើប្រាស់។ លោក Xu Qi ដែលជាអនុប្រធានរបស់ក្រុមហ៊ុន realme បានបញ្ជាក់ថា ការបញ្ចេញនូវស្មាតហ្វូននេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តក្នុងការសម្គាល់អំពីលក្ខណៈពិសេសនៃស្មាតហ្វូន Neo ចេញពីម៉ូដេលប្រណិតត្រកូល GT Series។យោងតាមការបញ្ជាក់នៅក្នុងព័ត៌មានចុងក្រោយបំផុតអំពីស្មាតហ្វូនr ealme Neo7 បានអោយដឹងថា នេគឺជាស្មាតហ្វូនលេងហ្គេមថ្នាក់កណ្តាលដែលមានអនុភាពខ្លាំងក្លាបំផុត។
ទាក់ទងជាមួយនិងស្មាតហ្វូននេះដែរ បើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station នោះ បានអោយដឹងថា ស្មាត ហ្វូនថ្មីនេះ មានពិន្ទុខ្ពស់ដល់ទៅ 2.4 លាននៅលើ AnTutu។ វត្តមានរបស់ស្មាតហ្វូននេះ គឺជាការបោះជំហានដ៏ខ្លាំងក្លាបើធៀបជាមួយនឹងម៉ូដេលជំនាន់មុន realme GT Neo6 ដែលមានពិន្ទុត្រឹមតែ 1.5 លានប៉ុណ្ណោះ។ ក្រៅតែពីការបំពាក់មកជាមួយនឹងបន្ទះឈីប Dimensity 9300+ នៅលើស្មាតហ្វូននេះភ្ជាប់នូវថាមពលថ្មទំហំធំដល់ទៅ 7,000mAh ដែលបង្កើនទៅលើសមត្ថភាពរបស់វាកាន់តែខ្លាំងជាងមុនថែមទៀតផង។
Article image
គួរបញ្ជាក់ថា ក្រុមហ៊ុន realme បានបង្ហាញនូវស្មាតហ្វូន GT Neo6 នៅក្នុងខែឧសភាឆ្នាំនេះ ជាមួយនឹងបន្ទះឈីប Snapdragon 8s Gen 3, UFS 4.0 storage និងមានថាមពលថ្មទំហំ 5500mAh ដែលគំាទ្រដោយបច្ចេកវិទ្យាសាកថ្មលឿនដល់ទៅ 120W fast charging ផងដែរ។ សម្រាប់ស្មាតហ្វូន Neo7 ត្រូវបានគេទមា្លយថា នឹងមានទម្ងន់ស្រាលជាង និងស្តើងជាងក្នុងការប្រើប្រាស់៕
realme Neo7 ទទួលពិន្ទុដល់ទៅ 2.4 លាននៅលើ AnTuTu និងបំពាក់នូវថាមពលថ្មទំហំ 7000mAh