ស្វែងរកពួកយើង:

realme Neo7 បង្ហាញខ្លួនជាមួយថ្មទំហំ 7000mAh ឈីប Dimensity 9300+ និងមាន IP69 ទៀតផង

ដោយ

Koun Jab Luffy

12 ធ្នូ 2024 10:50 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការទម្លាយព័ត៌មានអស់ជាច្រើនខែរួចមក នៅថ្ងៃនេះ ក្រុមហ៊ុន realme បានប្រកាសសម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន  realme Neo7 ហើយ ដែលនេះ គឺជាម៉ូដែលថ្មីមួយមានការផ្តោតខ្លាំងទៅលើការឌីស្សាញ មានការបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ហើយនិងមានតម្លៃសមរម្យ។ ស្មាតហ្វូននេះ មាន 3 ពណ៌ រួមមានដូចជា Meteorite Black, Submarine និង Starship។
ស្មាតហ្វូន realme Neo7 ថ្មីនេះ មានការឌីស្សាញជាមួយនិងលោហៈ Metal Star-Level Deco និងមានការបំពាក់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ដូចម៉ូដែលប្រណិតអញ្ចឹង។ ជាមួយនិងការឌីស្សាញបែប “Ares fulcrum” នេះ គឺមានភាពងាយស្រួលនៅពេលកាន់ជាប់នឹងដៃ។ សម្រាប់ការឌីស្សាញខ្នងក្រោយវិញ គឺមានការរចនាជាមួយនិងគំនិតថ្មី Micro-Carving និងបច្ចេកវិទ្យា Silver Flash Technology មើលទៅទាក់ទាញខ្លាំងមែនទែន។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ មានការបំពាក់មកជាមួយនូវអេក្រង់កម្រិត 6000nit របស់ក្រុមហ៊ុន BOE មានសមត្ថភាពអាចបង្ហាញចេញបានទំហំ 2780×1264 គាំទ្រនូវកម្រិតពណ៌ 1.07 ពាន់លានពណ៌ ដែលផ្តល់នូវកម្រិតពណ៌ច្បាស់បំផុត។ បន្ថែមពីនេះ នៅលើអេក្រង់នេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យា 8T LTPO technology និង game HDR display ហើយនិងមានកម្រិតឆ្លើយតប 2600Hz touch sampling rate ដែលល្អសម្រាប់ការលេងហ្គេម។
realme Neo7 មានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9300+ កម្រិត 4nm មានល្បឿនរត់បាន 3.4GHz។ ឈីបនេះមិនត្រឹមតែមានសមត្ថភាពខ្ពស់នោះទេ គឺថែមទាំងមានការសន្សំសំចៃថែមទៀតផង។ នៅលើ Neo7 ក៏មានការគាំទ្រជាមួយនិងមុខងារ “AI God Assist 2.0”, “Auto Chess Mobile”, ហើយនិងsmooth 120 fps experience សម្រាប់លេងហ្គេម Honor of Kings ជាដើម។
អ្វីដែលចាប់អារម្មណ៌នោះ គឺនៅលើស្មាតហ្វូន realme នេះ គឺមានការប្រើប្រាស់ថ្មទំហំធំដល់ទៅ 7000mAh និងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាក 80W smart flash charging ដែលផ្តល់នូវការសាកបានលឿនបំផុត។ ថាមពលថ្មនេះ ក្រុមហ៊ុន realme បានចាប់ដៃគ្នាជាមួយ CATL ផងដែរ។ ស្មាតហ្វូននេះមានកម្រាស់ស្តើងត្រឹមតែ 8.56mm ប៉ុណ្ណោះ។
realme Neo7 មានកាមេរ៉ាគោលទំហំ 50MP Sony IMX882 anti-shake និងគ្រាប់ទីពីរមានទំហំ 8MP ultrawide ខណៈដែលកាមេរ៉ាមុខមានទំហំ 16MP។ ប្រព័ន្ធកាមេរ៉ានេះ មានការគាំទ្រដោយបច្ចេកវិទ្យា AI ជាច្រើន ក្នុងនោះរួមមានដូចជា AI de-smearing, AI elimination និង Live Photos ជាដើម។ សូមជំរាបថា ស្មាតហ្វូននេះមានការពារដោយបច្ចេកវិទ្យា IP69 និង IP68 សម្រាប់ការពារទឹក និងធូលី បានកាន់តែប្រសើរជាមុនថែមទៀតផង។
Article image
សម្រាប់តម្លៃ realme Neo7 គឺមានដូចតទៅ៖
12GB+256GB មានតម្លៃ 2,099 យ៉ន់ (~$288)
16GB+256GB មានតម្លៃ 2,299 យ៉ន់ (~$316)
12GB+512GB មានតម្លៃ 2,499 យ៉ន់ (~$340)
16GB+512GB មានតម្លៃ 2,799 យ៉ន់ (~$390)
16GB+1TB មានតម្លៃ 3,299 យ៉ន់ (~$450)
realme Neo7 បង្ហាញខ្លួនជាមួយថ្មទំហំ 7000mAh ឈីប Dimensity 9300+ និងមាន IP69 ទៀតផង