
កាលពីខែមីនាឆ្នាំ 2025 កន្លងទៅនេះ ក្រុមហ៊ុន Realme បានបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី P3 Ultra ដែលស្ថិតនៅត្រកូល P Series នៅលើទីផ្សារ ដែលនេះគឺជាស្មាតហ្វូនថ្មី ត្រូវបានគេមើលឃើញថា មានការផ្តោតខ្លាំងទៅលើអ្នកប្រើប្រាស់យុវវ័យ។ យោងតាមព័ត៌មានថ្មីនេះថ្ងៃនេះ មានការទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានត្រៀមបន្ថែមនូវស្មាតហ្វូនថ្មីនៃត្រកូលស្មាតហ្វូន P Series ថ្មីមួយទៀតហើយ។
ក្រុមហ៊ុន Realme បានចាប់ផ្តើមទម្លាយនូវការផ្សព្វផ្សាយជាច្រើនអំពីស្មាតហ្វូនថ្មីនេះផងដែរ។ បើមើលទៅលើការបង្ហោះវីដេអូខ្លីមួយដោយ YuTubers និងអ្នកមានឥទ្ធិពល (Influencers) ជាច្រើនរបស់ប្រទេសឥណ្ឌានៅលើបណ្តាញសង្គម X ដែលនោះ គឺមានការបង្ហាញនូវភាពទាក់ទាញជាច្រើនជាពិសេសទៅលើកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូន P Series នេះរួមទាំងការលេងហ្កេម BGMI ថែមទៀតផង។
តាមរយៈនៃការបង្ហោះនៅលើ X ជាមួយនឹងចំណងជើង "HYPER-VISION: ACTIVATED" នេះ គឺនៅមិនទាន់មានការទម្លាយអំពីឈ្មោះរបស់ស្មាតហ្វូននេះនោះទេ ប៉ុន្តែនៅពេលនេះ ស្មាតហ្វូន P4 Series បានបង្ហាញវត្តមាននៅលើវេបសាយរបស់ ប្រទេសឥណ្ឌាហើយ។ មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណ៍ទេថា ក្រុមហ៊ុន Realme នឹងបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Realme P4 Series នេះនៅពេលនោះទេ។

ជាមួយនិងវត្តមានរបស់ស្មាតហ្វូននេះ ក្រុមហ៊ុន Realme គឺមានគោលដៅនៅក្នុងការកំណត់ស្មាតហ្វូនថ្មីនេះ ជាទីផ្សារសម្រាប់យុវវ័យ។ បើទោះបីជាមានការទម្លាយព័ត៌មានជាច្រើនក៏ដោយ មកទល់នឹងពេលនេះ ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូន P4 Series នេះនៅ មិនទាន់ដឹងនៅឡើយទេ។ ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Realme នេះ គឺមានលេខកូដ RMX5116 ដែលជាផ្នែកមួយនៃស្មាតហ្វូន P4 Series។ ស្មាតហ្វូននេះបង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងបន្ទះឈីប Snapdragon 7 Gen 4 SoC រ៉េម 12GB និងរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 15 ៕
