ស្វែងរកពួកយើង:

realme កំពុងតែធ្វើការនៅលើបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 300W fast-charging

ដោយ

Koun Jab Luffy

09 មិថុនា 2024 03:25 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន realme កំពុងតែបោះជំហានមួយទៀតទៅលើបច្ចេកវិទ្យាសាកថ្មលឿន fast-charging technology។ នៅក្នុងបទសម្ភាសន៍ថ្មីមួយជាមួយនឹង YouTuberដែលមានឈ្មោះថា TheTechChap លោក Francis Wong ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន realme Global បាននិយាយថា បច្ចុប្បន្ននេះក្រុមហ៊ុនបានតេស្តទៅលើបច្ចេកវិទ្យាសាកថ្មលឿន 300W charging technology ហើយ។
មកដល់ពេលនេះ ក្រុមហ៊ុន Realme ក៏ស្ថិតនៅក្នុងជួរមុខនៃក្រុមហ៊ុនដែលមានអភិវឌ្ឍនូវបច្ចេកវិទ្យាសាកថ្មលឿនផងដែរ។ កាលពីឆ្នាំ 2021 នេះ ក្រុមហ៊ុននេះ ក៏បានបង្ហាញនូវបច្ចេកវិទ្យា 65W DartCharge ជាមួយនឹងស្មាតហ្វូន GT Master Edition ហើយវាអាចសាកថ្មពេញទៅលើទំហំថាមពលថ្ម 4300mAhនៅក្នុងពេលត្រឹមតែ 33 នាទី។
ហើយបន្តមដល់ឆ្នាំ ឆ្នាំ 2022 ក្រុមហ៊ុន realme បានបញ្ចេញនូវស្មាតហ្វូន GT Neo 3 ដែលមានបច្ចេកវិទ្យាសាកថ្មលឿន 150W charging ដែលអាចសាកថ្មទំហំ 4500mAh ចាប់ពី 0-50% នៅក្នុងពេលត្រឹមតែ 5 នាទី។ សម្រាប់ឆ្នាំ 2023 ស្មាតហ្វូន realme GT Neo 5 បានប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន 240W charging ដែលអនុញ្ញាតអោយគេអាចសាកថ្មពេញនៅក្នុងពេលតែ 10 នាទី។ ពេលនេះ ក្រុមហ៊ុននេះ ក៏សិក្សាទៅលើបច្ចេកវិទ្យាសាកថ្មលឿនដល់ទៅ 300W ថែមទៀតផងដែរ។
សូមជំរាបថា បច្ចុប្បន្ននេះ ក្រុមហ៊ុន redmi គឺជាម៉ាកយីហោមួយគត់ដែលបង្ហាញនូវបច្ចេកវិទ្យាសាកថ្មលឿន 300W charging technology នៅលើស្មាតហ្វូនរបស់ខ្លួន។ ស្មាតហ្វូននេះអាចសាកថ្មពេញ 50% នៅក្នុងពេល 3  នាទី និងការសាកថ្មពេញបានក្នុងពេល 5 នាទី។ សម្រាប់ព័ត៌មានលម្អិតនៃបច្ចេកវិទ្យា 300W fast charging technology របស់ក្រុមហ៊ុន Realme នេះ នៅមិនទាន់ដឹងនៅឡើយទេ។ យ៉ាងណាមិញ ការប្រើប្រាស់នូវល្បឿនៃការសាកថ្មលឿននេះអាចនឹងធ្វើអោយថាមពលថ្មឆាប់ឡើងកំដៅដែលអាចនឹងប៉ះពាល់ទៅលើថាមពលថ្ម ឬអាយុកាលនៃការប្រើប្រាស់ថាមពលថ្មថែមទៀតផង៕
realme កំពុងតែធ្វើការនៅលើបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 300W fast-charging