ស្វែងរកពួកយើង:

realme ចេញគំរូស្មាតហ្វូន 2 ដែលមួយមានថ្ម 15,000mAh និងមួយទៀតមានការបំពាក់កង្ហាដូចឡែបថប់ចឹង

ដោយ

Koun Jab Luffy

28 សីហា 2025 11:37 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន realme បានប្រកាសចេញនូវគំរូស្មាតហ្វូនជំនាន់ថ្មីចំនួន 2 នៅក្នុងព្រឹត្តិការណ៌ 828 Fan Festival នៅលើទីផ្សារប្រទេស ចិន។ ស្មាតហ្វូនដំបូងនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់ក្រុមហ៊ុនមានថ្មទំហំដល់ទៅ 15,000mAh ដែលសាកពេញម្តង អាចប្រើប្រាស់បានដល់ទៅ 5 ថ្ងៃ។ សម្រាប់ម៉ូដែលទី 2 មានថ្មទំហំ 10,000mAh មានការតម្លើងមកជាមួយនូវកង្ហាត្រជាក់ cooling fan រួមនិង Thermoelectric cooler ដែលមានសមត្ថភាពអាចធ្វើអោយស្មាតហ្វូនមានសីតុណ្ហភាពត្រឹម 6°C ទៀតផងនេះបើតាមការបញ្ជាក់់់ពី realme។
ជាមួយនិងស្មាតហ្វូន realme ដែលមានថ្មទំហំ 15,000mAh  នេះ គឺប្រើប្រាស់នូវថាមពលថ្ម 100% Silicon Anode Battery។ ក្រុមហ៊ុន realme បានបញ្ជាក់ថា គ្រប់គ្នាអាចប្រើប្រាស់ស្មាតហ្វូនថ្មីនេះ មានរយៈពេលច្រើនជាងស្មាតហ្វូនធម្មតាបានដល់ទៅ 4 ដង។ ថាមពលថ្មថ្មីនះមានការប្រើប្រាស់នូវថាមពលកម្រិត 1,200 Wh/L។ ជាមួយនិងស្មាតហ្វូននេះ គ្រប់គ្នាអាចទស្សនាវីដេអូបានដល់ទៅជាង 50 ម៉ោង ហើយនិងអាចលេងហ្គេមបានចាប់ពី 18 ម៉ោង ទៅ 30 ម៉ោង។ ស្មាតហ្វូននេះមានកម្រាស់ត្រឹមតែ 8.89 ប៉ុណ្ណោះ។ ក្រុមហ៊ុន realme បានទម្លាយថា ថាមពលថ្ម ដែលប្រើប្រាស់នៅលើស្មាតហ្វូននេះមានកម្រ៉ាស់ 6.48mm ហើយអាចធ្វើជាង Powerbank សម្រាប់សាកទៅកាន់ស្មាតហ្វូនផ្សេងបានទៀតផង។
Article image
ខណៈដែល realme នៅមិនទាន់មានការទម្លាយពីលក្ខណៈសម្បត្តិស្មាតហ្វូននេះនៅឡើយនោះ ថ្មីៗនេះមានការបង្ហោះនៅលើ Weibo ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 7300 រ៉េម 12GB និងមានអង្គចងចាំទំហំ 256GB។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.7 អ៊ីង រត់នៅលើស្បែកកម្មវិធី realme UI 6.0 ផ្អែកជាមួយនិង Android 15។
Article image
ក្រឡេកមកមើល realme Chill Fan វិញ គឺមានការរតម្លើងនូវប្រព័ន្ធត្រជាក់ចំនួន 3 និងមានបន្ទះទប់កំដៅទំហំ 7,700mm2 vapor chamber ដែលជួយអោយស្មាតហ្វូននេះកាន់តែត្រជាក់។ ស្មាតហ្វូននេះអាចរត់បានជាមួយនិងកម្រិតសីតុណ្ហភាព 6°C ទៀតផង។ Chill Fan Phone នេះមើលទៅដូចគ្នាជាមួយ realme GT7 series និងមានខ្នងក្រោយឌីស្សញជាមួយនិងIseSense Ultra ដែលអាចប្តូរពីពណ៌សទៅពណ៌ខៀវនៅពេលដែលស្មាតហ្វូននេះត្រជាក់។ ស្មាតហ្វូនទាំងពីរនេះ គឺស្ថិតនៅក្នុងជាគំរូប៉ុណ្ណោះ មិនទាន់ដឹងថា នឹងមានលក់នៅលើទីផ្សរពេលណានោះទេ។
realme ចេញគំរូស្មាតហ្វូន 2 ដែលមួយមានថ្ម 15,000mAh និងមួយទៀតមានការបំពាក់កង្ហាដូចឡែបថប់ចឹង