ស្វែងរកពួកយើង:

realme បញ្ចេញនូវគំរូស្មាតហ្វូនអាចបំពាក់ Lens ក្រៅបាននៅក្នុងព្រឹត្តិការណ៍ MWC 2025

ដោយ

Koun Jab Luffy

06 មីនា 2025 05:37 ល្ងាច

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន realme ត្រូវបានគេមើលឃើញថា ទើបតែប្រកាសជាផ្លូវការណ៌នូវគំរូស្មាតហ្វូនអាចបំពាក់ Lens ក្រៅ ហៅថាស Interchangeable-Lens Concept Phone របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2025 ហើយ បន្ទាប់ពីកាលពីប៉ុន្មានថ្ងៃមុននេះ ស្មាតហ្វូនថ្មីនេះ គឺមានព័ត៌មានបែកធ្លាយជាច្រើន ហើយអាចនឹងបង្ហាញខ្លួនជាមួយនឹងបច្ចេកវិទ្យា AI Imaging ចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះថែមទៀតផង។ ខុសប្លែកពីក្រុមហ៊ុន Apple និង Samsung នោះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ចិន បានព្យាយាមក្នុងការផ្តល់នូវភាពល្អបំផុតនៃផ្នែក Optic Lens ទៅលើស្មាតហ្វូន Ultra របស់ខ្លួន។
ក្រុមហ៊ុនជាច្រើនក៏ចាប់ផ្តើមបង្កើននូវទំហំកាន់តែធំទៅលើផ្ទៃនៃកាមេរ៉ារបស់ស្មាតហ្វូនរបស់ខ្លួន។ សម្រាប់ក្រុមហ៊ុនRealme និងxiaomi ក៏ធ្វើតេស្តទៅលើរឿងនេះផងដែរ។ សម្រាប់គំរូស្មាតហ្វូនអាចបំពាក់ Lens ក្រៅ interchangeable-lens concept phone របស់ក្រុមហ៊ុន realme នេះគឺប្រើប្រាស់នូវ Sensor Sony 1 អ៊ីង។ ក្រៅពីនេះ ក្រុមហ៊ុន realme នេះ ក៏បង្ហាញចេញនូវគំរូនៃ lenses ចំនួន 2 ដែលមានមួយគ្រាប់ប្រើឡែន 73mm portrait lens និងមួយគ្រាប់ទៀតប្រើឡែន 234mm telephoto lens។
Article image
បើមើលទៅលើកម្រិតនៃការ Zoom កម្រិត 10x telephoto lens របស់ស្មាតហ្វូន Galaxy S23 Ultra គឺមានកម្រិត focal length ត្រឹមតែ 230mm ប៉ុណ្ណោះ ប៉ុន្តែជា lenses ដែលមានកម្រិតគុណភាពខ្ពស់។ ការប្រើប្រាស់នូវ 1 អ៊ីង នេះ អនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការថតរូបភាព Portraits បានល្អដូចទៅនឹងកាមេរ៉ា DSLR ផងដែរ។
Article image
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Xiaomi ក៏ធ្លាប់បង្ហាញនូវគំនិតនៃស្មាតហ្វូន 12S Ultra concept phone របស់ខ្លួននៅក្នុងឆ្នាំ 2022 នេះ។ ក្រុមហ៊ុននេះ បង្ហាញនូវ Concept Phone ដែលមាន Lens សម្រាប់ភ្ជាប់ទៅនឹងស្មាតហ្វូនបានដូចទៅនឹងកាមេរ៉ា DSLR ថែមទៀត៕