ស្វែងរកពួកយើង:

realme សហការជាមួយម្ចាស់ពានរង្វាន់ Oscar ភាពយន្តអាជីព Cinematic Portraits ផ្តល់បទពិសោធន៌ការថតរូបលើ realme 12 Pro Series

ដោយ

Koun Jab Luffy

26 មករា 2024 10:02 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី realme 12 Pro Series នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 29 ខែមករាខាងមុខនេះហើយ។ សូមជំរាបថា ក្រុមហ៊ុន realme បានប្រកាសរួចមកហើយថា ស្មាតហ្វូន realme 12 Pro+ ថ្មីនេះ នឹងមានកាមេរ៉ាទំហំ 64-Megapixel OV64B OmniVision Periscope Telephoto គាំទ្រជាមួយហ៊្សូម 3x Optical Zoom។ សម្រាប់ស្មាតហ្វូន realme 12 Pro នឹងមានកាមេរ៉ាទំហំ 32-Megapixel Sony IMX709 Telephoto Lens។ មានបញ្ជាក់ថា ស្មាតហ្វូន realme 12 Pro Series នេះ មានមុខងារពិសេសៗជាច្រើនបន្ថែមទៀតនៅក្នុងការថតរូបភាព។
ដើម្បីបង្ហាញចេញនូវបទពិសោធន៍ថ្មីនៅលើកាមេរ៉ាស្មាតហ្វូនថ្មីនេះ ក្រុមហ៊ុន realme បានសម្រេចសហការគ្នាជាមួយអ្នកថតរូបភាពអាជីព ដែលឈ្នះពានរង្វាន់អូស្កា (Oscar) លោក Claudio Miranda ធ្វើការបង្ហាញនូវបទពិសោធន៍ដ៏អស្ចារ្យកម្រិតភាពយន្តអាជីព cinematic portrait ដែលមាននៅលើស្មាតហ្វូនថ្មីនេះ។ លោក Claudio Miranda គឺជាបុគ្គលដែលមានភាពលេចធ្លោនៅក្នុងឧស្សាហកម្មខ្សែភាពយន្ត។
Article image
លោក Claudio Miranda គឺបុគ្គលដ៏ល្បីល្បាញមែនទែនតាមរយៈការងាររបស់គាត់នៅក្នុងខែ្សភាពយន្ត Ang Lee’s “Life of Pi” ដែលលោកបានឈ្នះនូវពានរង្វាន់ Academy Award for Best Cinematography ទៀតផង។ បន្ថែមពីនេះ កិច្ចសហការរបស់លោកជាមួយលោក David Fincher នៅលើខ្សែភាពយន្ត  “The Curious Case of Benjamin Button” ដែលជាខ្សែភាពយន្តដំបូងបំផុត ដែលទទួលបាននូវពានរង្វាន់  Academy Award ដ៏អស្ចារ្យបំផុត។
Article image
នៅក្នុងកិច្ចសហការរបស់លោក Mirana និងក្រុមហ៊ុន realme ទៅលើការប្រើប្រាស់ស្មាតហ្វូន realme 12 Pro series នេះ គឺនឹងមានការបន្ថែមនូវ movie filters ចំនួន 3 នោះគឺ Journey, Memory និង Maverick ផងដែរ។ សម្រាប់ filters នេះគឺមានការជម្រុញទឹកចិត្តចេញពីខ្សែភាពយន្ត “Life of Pi,” “The Curious Case of Benjamin Button,” និង “Top Gun: Maverick,” ដែលផ្តល់នូវអារម្មណ៍ដូចទៅនឹងការទស្សនាខ្សែភាពយន្តអាជីពផងដែរ។
Article image
ជាមួយគ្នាកាមេរ៉ាស្មាតហ្វូន realme 12 Pro series នេះ ក៏អនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតវីដេអូនៅក្នុងកម្រិត 2.39:1 movie-wide format ratio ក្នុងការបង្កើតនូវកម្រិតខ្សែភាពយន្ត cinematic-style portraits ដ៏ទាន់សម័យបំផុត។ ស្មាតហ្វូន  12 Pro series នេះ ក៏មានការបំពាក់នូវ Cinematic Bokeh Algorithm ក្នុងការផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យទៀតក្នុងការបង្កើតនូវផ្ទៃខាងក្រោយព្រាល និងការចាប់ពន្លឺបានយ៉ាងល្អថែមទៀតផង៕
realme សហការជាមួយម្ចាស់ពានរង្វាន់ Oscar ភាពយន្តអាជីព Cinematic Portraits ផ្តល់បទពិសោធន៌ការថតរូបលើ realme 12 Pro Series