
នៅពេលនេះ Red Magic បានធ្វើការអាប់ដែតទៅលើស្មាតហ្វូនរបស់ខ្លួនមួយជំហ៊ានទៀតហើយ ដោយមានការតម្លើងនូវប្រព័ន្ធ Liquid Cooling នៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន។ ថ្មីៗនេះនៅព្រឺត្តិការណ៌ Shenzhen conference ក្រុមហ៊ុន company បានប្រកាសចេញនូវព័ត៌មានថ្មីស្តីពីការប្រើប្រាស់នូវប្រព័ន្ធ Liquid Cooling ជាលើកដំបូងនៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ដោយបច្ចេកវិទ្យាថ្មីៗនេះ គឺត្រូវបានខ្ចីពីម៉ាស៊ីនកុំព្យូទ័រ gaming PCs និង AI servers។ ការនាំមកនូវប្រព័ន្ធត្រជាក់នេះ គឺត្រូវបានគេបញ្ជាក់ថា គឺដើម្បីធ្វើអោយស្មាតហ្វូនដំណើរការរលូនដដែលទោះបីជាធ្វើការងារធ្ងន់ៗដូចជាលេងហ្គេមធំៗ រយៈពេលយូរ។
ប្រព័ន្ធនេះ គឺមិនដូចគ្នាជាមួយបន្ទះ vapor chambers ដែលប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើននោះទេ។ ក្រុមហ៊ុន Red Magic បានធ្វើការឌីស្សាញប្រព័ន្ធនេះ ដូចគ្នាទៅនិងប្រព័ន្ធតត្រជាក់នៅលើកុំព្យូទ័រអញ្ចឹង ដោយមានការប្រើប្រាស់នូវទឹក និងកង្ហាជួយជម្រុញមានចលនាដោយមានផ្ទុកនៅក្នុងបន្ទះសេរាមិកដែលមានភ្ជាប់ micropump។ ប្រព័ន្ធ liquid នឹងធ្វើដំណើរទៅបន្សាបកំដៅបានតាមរយៈនៃការជួយពីកង្ហា។ បច្ចេកវិទ្យានេះត្រូវបានក្រុមហ៊ុននេះហៅថា “dual-track” design។
ប្រព័ន្ធត្រជាក់នេះ អាចដំណើរការបានចាប់ពីសីតណ្ហភាព –40°C ទៅលើ 70°C ដែលធ្លាប់ប្រើប្រាស់នៅលើ AI servers នាពេលកន្លងមក។ ក្រុមហ៊ុន Red Magic បាននិយាយថា បច្ចេកវិទ្យាថ្មីនេះ គឺពិតជាធន់ខ្លាំងណាស់ ទោះបីជាធ្លាក់ ឬប៉ះទង្កិចខ្លាំងនៅលើស្មាតហ្វូនក៏មិនបង្កអោយមានការខូចខាតផ្នែកខាងក្នុងឡើយ។

សូមជំរាបថា Red Magic 11 Pro series នឹងដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 ហើយស្មាតហ្វូននេះក៏បានធ្វើតេស្តជាមួយនិង Wuthering Waves ជាមួយនិង ultra-high graphics និងល្បឿន 90fps ជាប់គ្នារយៈពេលជាង 2 ម៉ោងផងដែរ លទ្ធផល គឺគ្មានបញ្ហានោះទេ។ យោងតាមក្រុមហ៊ុននេះបានអោយដឹងថា Redmi 11 Pro series នឹងមានការទ្រទ្រង់ជាមួយនិងជាង 200 titles ដែលអាចដំណើរការជាមួយកម្រិត 2K និងល្បឿន 144Hz displays យ៉ាងរលូន។
