ស្វែងរកពួកយើង:

Red Magic 10 Pro នឹងបង្ហាញខ្លួនជាមួយបន្ទះឈីប Snapdragon 8 Elite ថ្ម 6,500mAh និងកាមេរ៉ាខាងក្រោមអេក្រង់

ដោយ

Koun Jab Luffy

19 តុលា 2024 08:40 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Nubia ដែលមានលេខម៉ូដែល NX789J ត្រូវបានគេមើលឃើញថា បានទទួលនូវការអនុម័តចេញពី MIIT នៅក្នុងប្រទេសចិនហើយ។ ស្មាតហ្វូននេះត្រូវបានគេជឿជាក់ថា អាចជាស្មាតហ្វូន Red Magic 10 Pro។ ជាមួយនិងវត្តមាននៅលើវិញ្ញាបនបត្រ MIIT នេះ គឺមិនមានការបង្ហាញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Red Magic 10 Pro នេះទេ។ ប៉ុន្តែសេចក្តីរាយការណ៍ថ្មីមួយ បាននិយាយថា ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅចិននៅខែវិច្ឆិកាខាងមុខនេះ។
សូមជំរាបថា នៅត្រីមាសទី 4 នេះ នៅលើទីផ្សារប្រទេសចិន គឺនឹងមានការប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតៗជាច្រើន ដែលក្នុងនោះរួមមានដូចជា ស្មាតហ្វូន Xiaomi 15 Series, OnePlus 13, Honor Magic 7 series, iQOO 13 និង realme GT 7 Pro ដោយស្មាតហ្វូនទាំងនេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដូចៗគ្នា។ ប៉ុន្តែបើក្រឡេកមកមើល ស្មាតហ្វូន Red Magic 10 Pro វិញ ត្រូវបានគេរាយការណ៌ថា គឺជាជាស្មាតហ្វូនថ្មីមួយ ដែលមានការផ្តោតទៅលើការលេងហ្គេម។
យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនកន្លងមក បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Red Magic 10 Pro នេះនឹងមានបន្ទះឈីបលេងហ្គេម gaming chip ប្រព័ន្ធត្រជាក់ active cooling system និងប៊ូតុងលេងហ្គេមថែមទៀតផង។ ជាមួយគ្នានេះ មានពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Red Magic 10 Pro នេះ នឹងមានការបំពាក់នូវថាមពលថ្មច្រើនធំជាង 6500mAh ហើយនិងបន្ទះឈីប Snapdragon 8 Elite ទៀតផង។
ស្មាតហ្វូន Red Magic 10 Pro នេះ នឹងមានអេក្រង់កម្រិត 1.5K resolution ជាអេក្រង់ OLED full-screen ហើយនិងមានការប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតផង។ ស្មាតហ្វូន Red Magic 10 Pro នេះ នឹងមានការពង្រឹងទៅលើលក្ខណៈសម្បត្តិខ្ពស់ជាងស្មាតហ្វូន Red Magic 9 Pro series។
Article image
បើមើលទៅលើស្មាតហ្វូន Red Magic 9 Pro នេះមានអេក្រង់ 6.8-អ៊ីង BOE Q9+ panel គាំទ្រជាមួយនឹងកម្រិតអេក្រង់ 93.7% ធៀបនិងតួខ្លួន។ ស្មាតហ្វូននេះ មានបន្ទះឈីប Snapdragon 8 Gen 3, LPDDR5X RAM, UFS 4.0 ហើយនិងថាមពលថ្មទំហំ 6,500mAh ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យា 80W charging ។ ស្មាតហ្វូននេះ ក៏មានបំពាក់នូវបន្ទះឈីប Red Core R2 Pro ដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យ និង alloy fan ក្នុងការពង្រឹងទៅលើប្រព័ន្ធត្រជាក់របស់ស្មាតហ្វូននេះថែមទៀតផង៕
Red Magic 10 Pro នឹងបង្ហាញខ្លួនជាមួយបន្ទះឈីប Snapdragon 8 Elite ថ្ម 6,500mAh និងកាមេរ៉ាខាងក្រោមអេក្រង់