ស្វែងរកពួកយើង:

Red Magic 10 Pro បំពាក់អេក្រង់ 144Hz និងប្រព័ន្ធត្រជាក់ Liquid Cooling ដែលអស្ចារ្យសម្រាប់អ្នកលេងហ្គេម

ដោយ

Koun Jab Luffy

18 វិច្ឆិកា 2024 10:31 ព្រឹក

អាន 3 នាទី

Article image
Red Magic 10 Pro គឺជាស្មាតហ្វូនលេងហ្គេមកំពូលដែលផ្តោតទៅលើល្បឿន កម្លាំងម៉ាស៊ីនខ្លាំងក្លា និងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីដែលវានឹងកំណត់ជាស្តង់ដារថ្មីនៅក្នុងបច្ចេកវិទ្យាស្មាតហ្វូនលេងហ្គេមនេះ។ នៅក្នុងការបង្កើតឡើងជាមួយនឹងភាពល្អឥតខ្ចោះនោះ ស្មាតហ្វូននេះគឹផ្តោតទៅលើការលេងហ្គេម និងបទពិសោធន៍នៃការធ្វើការងារmultitasking ថែមទៀត។ ស្មាតហ្វូននេះមានតម្លៃចាប់ផ្តើម $899។
ស្មាតហ្វូន Red Magic 10 Pro នេះមានការឌីស្សាញរូបរាងស្តើងហើយនិងមានពណ៌ខ្មៅ និង Transparent។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.85-អ៊ីង AMOLED Full HD+ ដែលផ្តល់នូវការទស្សនាដ៏អស្ចារ្យជាមួយនឹងល្បឿនកម្រិត 144Hz screen refresh rate ហើយនិងគាំទ្រនូវកម្រិត 960Hz touch sampling rate សម្រាប់ផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់ថែមទៀតផង។ ជាមួយនឹងអេក្រង់ដែលមានពន្លឺ 2000 nits peak brightness, 10-bit color depth និង  100% DCI-P3 color gamut នោះ លោកអ្នកនឹងរីករាយជាមួយនឹងពណ៌យ៉ាងច្បាស់ស្រស់ស្អាតនៅក្នុងការលេងហ្គេម ការទស្សនាវីដេអូ និង Browsing។
Article image
ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 8 Elite Octa-core ដែលមានល្បឿន 4.32GHz និងក្រាហ្វិកកាត  Adreno 830 GPU នោះ គឺបានធ្វើអោយស្មាតហ្វូនជំនាន់ថ្មី Red Magic 10 Pro នេះ ផ្តល់នូវល្បឿនលឿនលឿនក្នុងការប្រើប្រាស់។ នៅលើស្មាតហ្វូននេះ មានការបំពាក់នូវរ៉េមទំហំ 12GBLPDDR5X RAM រួមជាមួយនិងម៉េមូរីទំហំ 512GBUFS 4.0 Pro storage អ្នកអាចរីករាយជាមួយនឹងទំហំធំសម្រាប់រក្សាទុកនូវ Apps, Games និង media ជាច្រើនទៀតបានយ៉ាងរលូន។ ស្មាតហ្វូននេះ ដំណើករារនូវស្បែកមុខកម្មវិធី Red Magic OS 10.0, UX ថ្មីដែលផ្តោតទៅលើសមត្ថភាពខ្លាំងក្លា និងបទពិសោធន៍នៃ multitasking ផងដែរ។
ស្មាតហ្វូនជំនាន់ថ្មី Red Magic 10 Pro នេះ គឺបង្កើតឡើងសម្រាប់អ្នកលេងហ្គេម ហើយនៅលើស្មាតហ្វូននេះ ក៏បំពាក់នូវប៊ូតុង Dual 520Hz touch-sensitive shoulder keys ដែលងាយស្រួលក្នុងការគ្រប់គ្រង និងទ្រទ្រង់ទៅលើការបញ្ជា Multi-Finger ថែមទៀតផង។ ជាមួយនឹងបច្ចេកវិទ្យា ICE 13.5 Liquid-Cooling Technology គឺនឹងធានាអោយស្មាតហ្វូននេះត្រជាក់ក្នុងការប្រើប្រាស់ ហើយបន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មានការបំពាក់នូវ 10-Layer cooling system និងកង្ហាដែលមានល្បឿន 22,000 rpm ផងដែរ។
Article image
ស្មាតហ្វូនជំនាន់ថ្មី Red Magic 10 Pro នេះ មានការតម្លើងមកជាមួយនូវកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលមានកាមេរ៉ាគោលមានទំហំ 50MP និងមួយគ្រាប់ទៀតជា ultra-wide shots មានទំហំ 50MP ខណៈដែលគ្រាប់ទីបីមានទំហំ 2MP macro lens ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 16MP ក្រោមអេក្រង់ដែលថតរូបភាព selfies បានច្បាស់ និងវីដេអូខលបានច្បាស់ថែមទៀត។ ស្មាតហ្វូន  Red Magic 10 Pro ភ្ជាប់មកជាមួយនឹងថាមពលថ្មទំហំ 6500mAh នោះ ផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យ។ សម្រាប់ការសាកបញ្ចូលថ្ម នៅលើស្មាតហ្វូននេះ មានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្លាំង 80W fast charging ដែលសាកថ្ម 0% ទៅ 100% នៅក្នុងពេលត្រឹមតែ 35 នាទីប៉ុណ្ណោះ។