
កំពូលស្មាតហ្វូនហ្គេមជំនាន់ថ្មី Red Magic 10 Pro នឹងបង្ហាញខ្លួនផ្លូវការណ៍នៅថ្ងៃទី 13 ខែវិច្ឆិកា ស្អែកនេះ នៅក្នុងប្រទេសចិន។ ដោយនៅមុនពេលបង្ហាញខ្លួនផ្លូវការណ៍មកដល់ ក៏មានការទម្លាយនៅគុណសម្បត្តិខ្លឹមៗមួយចំនួនរបស់កំពូលស្មាតហ្វូនហ្គេមជំនាន់ថ្មីនេះផងដែរ ដូចជាការរចនារូបរាង និងគុណសម្បត្តិនៃថ្មីជាដើម។
យោងតាមការទម្លាយព័ត៌មានថ្មីចុងក្រោយនៅថ្ងៃនេះ បានឲ្យដឹងថា Red Magic 10 Pro គឺនឹងបំពាក់នៅថាមពលថ្មទំហំយក្សដល់ទៅ 7,050mAh “Bull Demon King Battery” ខណៈដែលរក្សាកម្រាស់ស្តើងត្រឹម 8.9mm តែប៉ុណ្ណោះ។ បើតាមការបង្ហាញពី Red Magic បានឲ្យដឹងថា ការរក្សាកម្រាស់ស្មាតហ្វូនឲ្យនៅស្តើងទោះបីប្រើប្រាស់ថាមពលថ្មធំជាងមុន ក៏ដោយសារតែខ្លួនបានប្រើប្រាស់បច្ចេកវិទ្យាស្នូលនៃថ្មចំនួនបី ដើម្បីជួយបង្កើនថាមពលថ្ម ប៉ុន្តែ មិនបង្កើនទំហំកញ្ចប់របស់ថ្ម។

បច្ចេកវិទ្យាស្នូលទាំងបីនោះរួមមាន ETT tunnel technology, silicon-carbon negative electrode battery technology និង Magic Cube AI Power Management។ ដែលបច្ចេកវិទ្យាស្នូលទាំងបីនេះហើយ បានជួយឲ្យការបង្កើនបន្ថែមនៅថាមពលថ្ម រក្សាតុល្យភាពនៃអាយុកាលប្រើប្រាស់នៃថ្ម និងប្រសិទ្ធិភាពនៃការប្រើប្រាស់ថាមពលថ្មដែលមិនតម្រូវឲ្យមានការបង្កើននៅកម្រាស់ទូរស័ព្ទ។

Red Magic 10 Pro នឹងមានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ជំនួយដល់ការលេងហ្គេមជំនាន់ចុងក្រោយបំផុត ដែលផ្តល់នូវប្រសិទ្ធិភាពដំណើរការបានកាន់តែប្រសើរនៅលើបន្ទះឈីប Qualcomm Snapdragon 8 Elite រួមនឹងឈីបជំនួយ Red Core R3 Gaming Chip របស់ Red Magic ផ្ទាល់ ដែលធ្វើឲ្យប្រព័ន្ធដំណើរការរបស់ Magic 10 Pro ឈរនៅលំដាប់កំពូលតែម្តង។
បើតាមការទម្លាយនៅលើបញ្ចីធ្វើតេស្តម៉ាស៊ីនស្មាតហ្វូន Geekbench ថ្មីៗនេះបង្ហាញថា Red Magic 10 Pro ទទួលបានពិន្ទុរហូតដល់ទៅ 3.11 លានពិន្ទុឯណោះ។ អ្វីដែលកាន់តែអស្ចារ្យបំផុតនោះ គឺថា Red Magic 10 Pro នឹងគាំទ្រការបំពាក់នូវរ៉េមប្រភេទ LPDDR5X Ultra ដែលមានល្បឿនដល់ទៅ 9600Mbps និងម៉េមូរីប្រភេទ UFS4.0 Pro ដែលនឹងផ្តល់ឲ្យនៅល្បឿនក្នុងការបញ្ចូនទិន្នន័យលឿនរហ័សបំផុតសម្រាប់ mobile gaming។

សម្រាប់ម៉ូដែល Red Magic 10 Pro+ វិញត្រូវបានគេដឹងថា នឹងមានរ៉េមទំហំធំដល់ 24GB on-board RAM និងអង្គផ្ទុកទិន្នន័យធំដល់ 1TB។ សម្រាប់ប្រព័ន្ធគ្រប់ការឡើងកម្តៅវិញ ត្រូវបានគេដឹងថា Red Magic 10 Pro Series នឹងមានស្រទាប់ការពារការឡើងកម្តៅចំនួន 10 ស្រទាប់ 10-layer cooling system។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងគាំទ្រការដំឡើងមកជាមួយ Android 15 ចេញពីប្រអប់, គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 100W Wired Fast Charging, និងមានអេក្រង់គែមស្តើងរចនាបែប Full-screen design ដែលបង្កប់បច្ចេកវិទ្យាកាមេរ៉ាសែលហ្វីក្រោមអេក្រង់៕
