
Red Magic 10 Pro series គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Nubia ត្រូវបានគេដឹងថា បានត្រៀមនឹងបំបែកនូវស្តង់ដារថ្មីនៅក្នុងការតេស្តសមត្ថភាពនៃការលេងហ្គេម។ យោងតាមនៅក្នុងការបែកធ្លាយចុងក្រោយបំផុតនៅលើ AnTuTu benchmark នៅពេលនេះ គឺបានទម្លាយនូវព័ត៌មានលម្អិតអំពីស្មាតហ្វូន Red Magic 10 Pro+ នេះហើយ។
ស្មាតហ្វូននេះ គឺមានលេខកូដ NX789J នឹងបានបំបែកនូវកំណត់ត្រមុនៗនេះ ជាមួយនឹងពិន្ទុច្រើនជាង 3,116,126។ ពិន្ទុនេះ គឺបានបញ្ជាក់ពីសមត្ថភាពដ៏ខ្លាំងក្លារបស់ស្មាតហ្វូននេះគឺដោយសារតែផ្នែក hardware ដ៏ខ្លាំងក្លារបស់វាមានដូចជា Qualcomm Snapdragon 8 Elite processor, 24GBLPDDR5X RAM និង 1TBUFS 4.0 storage។
ស្មាតហ្វូន Red Magic 10 Pro+ ថ្មីនេះ នឹងមានអេក្រង់កម្រិត 144Hz display និងប្រព័ន្ធប្រតិបត្តិការ Android 15 ផងដែរ។ ស្មាតហ្វូន Red Magic 10 Pro series នឹងមានការផ្តល់នូវមុខងារច្នៃប្រឌិតជាច្រើនទៀតសម្រាប់អ្នកលេងហ្គេមជាច្រើន។ នៅលើស្មាតហ្វូននេះ ក៏នូវមានប្រព័ន្ធ “ICE X Magic Cooling System” ដែលប្រើប្រាស់នូវ composite liquid metal ក្នុងការកាត់បន្ថយនូវសីតុណ្ហភាពបានដល់ទៅ 21 ដឺក្រេ ដែលពិតជាល្អបំផុតទៅលើផ្នែកប្រតិបត្តិការនៅលើស្មាតហ្វូន ។ បន្ទះឈីប Snapdragon 8 Elite នឹងបង្កើនទៅលើល្បឿននៃការលេងហ្គេមកាន់តែអស្ចារ្យទៀតនៅលើស្មាតហ្វូន Red Magic ថ្មីនេះ។
អេក្រង់ស្មាតហ្វូន Red Magic 10 Pro+ ថ្មីនេះ ត្រូវបានគេរាយការណ៌ថា នឹងមានកម្រិតភាពច្បាស់ high-resolution 2688 x 1216 pixel display ជាមួយនឹងកម្រិត 144Hz refresh rate, 2,000 nits peak brightness ហើយនិងមានកាមេរ៉ា Selfie ក្រោមអេក្រង់ ក៏ដូចជាសិនស័រស្កេនក្រយ៉ៅដៃផងដែរ។ ស្មាតហ្វូននេះអាចនឹងមានថាមពលថ្មទំហំធំដល់ទៅ 7050mAh ដែលជាទំហំមួយធានាទៅលើការលេងហ្គេមបានយូរផងដែរ។

ស្មាតហ្វូន Red Magic 10 Pro+ ថ្មីនេះ អាចនឹងលេងហ្គេម Honkai Impact 3 បានរយៈពេល 60 នាទីគឺនៅតែរក្សានូវ frame rate 60.1 fps ថែមទៀតផង។ អេក្រង់ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់ទៅលើការលេងហ្គេមកម្រិតភាពច្បាស់ 2K 120fps ផងដែរ។ ស្មាតហ្វូន Red Magic 10 Pro series ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 13 ខែវិច្ឆិកាឆ្នាំ 2024 នេះហើយ៕
