ស្វែងរកពួកយើង:

Red Magic 10 Ultra អាចនឹងមានការបំពាក់អេក្រង់ទំហំធំជាង 7-អ៊ីង ហើយនឹងមានថ្មទំហំ 7,000mAh

ដោយ

Koun Jab Luffy

26 តុលា 2024 10:26 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Nubia ត្រូវបានគេរាយការណ៍ថាបាននឹងកំពុងធ្វើការលើស្មាតហ្វូនជំនាន់ថ្មីចំនួនពីរម៉ូដែលសម្រាប់ទីផ្សារប្រទេសចិន។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរម៉ូដែលនោះ គឺមាន Nubia Z70 Ultra និង Red Magic 10 Ultra ដោយម៉ូដែល Z70 Ultra ទំនងជាស្មាតហ្វូនម៉ូដែលស្តង់ដារ ខណៈ Magic 10 Ultra គឺជាស្មាតហ្វូនប្រភេទ Gaming Phone។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរម៉ូដែលនេះ គឺនឹងប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8 Elite។
បើតាមការបង្ហោះនៅលើគណនីទម្លាយព័ត៌មាន Digital Chat Station បាននិយាយថា Red Magic 10 Ultra គឺជាម៉ូដែល Edition Series។ Gaming Phone ជំនាន់ថ្មីនេះ គឺនឹងបំពាក់អេក្រង់ដែលមានទំហំធំជាង 7-inch ដែលនឹងផ្តល់នូវគុណភាពបង្ហាញចេញបានធំច្បាស់សម្រាប់ការលេងហ្គេម និងផ្តល់បទពិសោធន៍ក្នុងការទស្សនាកម្សាន្តកាន់តែអស្ចារ្យ។ ចំនែកម៉ូដែល Z70 Ultra នឹងមានបំពាក់នូវអេក្រង់រាបស្មើរ Flat-Display ដែលអាចមានទំហំ 6.9-inch ជាមួយសែនស័របង្កប់ក្រោមអេក្រង់។
ស្មាតហ្វូនជំនាន់ថ្មីរបស់ Nubia ត្រូវបានគេដឹងទៀតថា នឹងមានថ្មទំហំធំដោយក្នុងនោះម៉ូដែល Z70 Ultra នឹងមានថ្មទំហំ 6,600mAh រីម៉ូដែល Red Magic 10 Ultra នឹងមានថ្មទំហំធំជិត 7,000mAh។ ទោះជាយ៉ាងណាសម្រាប់ស្មាតហ្វូន Ultra ទាំងពីរម៉ូដែលនេះ មិនទាន់មានការបញ្ជាក់ផ្លូវការណ៍ពីក្រុមហ៊ុននៅឡើយទេ ប៉ុន្តែ Nubia បានធ្វើការបញ្ចេញផ្ទាំង Poster ដែលបានបង្ហាញពីម៉ូដែល Pro Series ដែលអាចស្ថិតនៅក្នុងស្រឡាយស្មាតហ្វូនជំនាន់ថ្មីទាំងពីរម៉ូដែលនេះ។
Article image
តាមរបាយការណ៍បញ្ជាក់ថា Red Magic 10 Pro អាចនឹងបង្ហាញវត្តមានក្នុងប្រទេសចិនក្នុងខែវិច្ឆិកា ឆ្នាំនេះ ខណៈម៉ូដែល Z70 Ultra អាចនឹងបង្ហាញវត្តមាននៅមុនដំណាចឆ្នាំនេះផងដែរ៕
Red Magic 10 Ultra អាចនឹងមានការបំពាក់អេក្រង់ទំហំធំជាង 7-អ៊ីង ហើយនឹងមានថ្មទំហំ 7,000mAh