ស្វែងរកពួកយើង:

Red Magic 11 Ultra នឹងក្លាយជា Flagship ថ្មី មានសមត្ថភាពខ្លាំងក្លាបំផុត

ដោយ

Koun Jab Luffy

22 កក្កដា 2025 11:18 ថ្ងៃត្រង់

អាន 2 នាទី

Article image
Red Magic គឺជាម៉ាកយីហោមួយ ដែលត្រូវបានគេទទួលស្គាល់ថា គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ខ្លាំងក្លាសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមនៅលើស្មាតហ្វូន ហើយនិងថេប្លេតផងដែរ។ ជាមួយនិងវត្តមានរបស់ស្មាតហ្វូន Flagship សម្រាប់លេងហ្គេមជំនាន់ថ្មីនេះនាពេលខាងមុខនេះ ក្រុមហ៊ុនេះ ក៏បានត្រៀមបញ្ចេញនូវស្មាតហ្វូនប្រណិតផ្សេងមួយទៀតផងដែរ ដោយក្រុមហ៊ុនបានដាក់ឈ្មោះហៅថា Red Magic 11 Ultra។
នៅក្នុងព័ត៌មានចុងក្រោយបំផុតចេញពីអ្នកទម្លាយ Paras Guglani បានអោយដឹងថា ស្មាតហ្វូនលេងហ្គេម Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Red Magic នេះ នឹងក្លាយជាម៉ូឌែលដ៏ខ្លាំងក្លាបំផុតមិនគួរអោយជឿនោះទេ។ សូមជំរាបថា សម្រាប់ស្មាតហ្វូន Flagship ជំនាន់មុនដែលបង្ហាញវត្តមានមុននេះ គឺមានម៉ូដែលដូចជា Red Magic 10 Pro និង Red Magic 10 Pro+។ ជមួយគ្នានេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Nubia នេះ ក៏ទើបតែបង្ហាញវត្តមានរបស់ស្មាតហ្វូន Red Magic 10S Pro និង Red Magic 10S Pro+ នៅក្នុងខែឧសភា ឆ្នាំ 2025 ផងដែរ។
តាមរយៈនៃការបែកធ្លាយថ្មីនៅពេលនេះត្រូវបានអ្នកទម្លាយរូបនេះអះអាងថា ស្មាតហ្វូន Red Magic 11 Series នេះនឹងមានវត្តមានស្មាតហ្វូន Red Magic 11 Ultra ជាមួយនឹងស្មាតហ្វូន Magic 11 Pro series។ ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់មានការទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Ultra នេះនៅឡើយទេ។
Article image
ថ្មីៗនេះ មានការព្យាករណ៌ថា ម៉ូដែលថ្មី នឹងមានលក្ខណៈសម្បត្តិល្អជាងស្មាតហ្វូនត្រកូល Pro ហើយអាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2 របស់ក្រុមហ៊ុន Qualcomm ថែមទៀតផង។ នៅលើ IMEI Database ក៏មានការបង្ហាញលេខកូដ NX809J។ ស្មាតហ្វូនទាំងនេះ អាចជាម៉ូដែល Red Magic 11 Pro, Red Magic 11S Pro ឬ Red Magic 11 Ultra៕
Red Magic 11 Ultra នឹងក្លាយជា Flagship ថ្មី មានសមត្ថភាពខ្លាំងក្លាបំផុត