ស្វែងរកពួកយើង:

Red Magic 9S Pro+ បង្ហាញខ្លួននៅលើបញ្ជី GeekWills ជាមួយតម្លៃ $999

ដោយ

Koun Jab Luffy

11 កក្កដា 2024 10:19 ព្រឹក

អាន 3 នាទី

Article image
Red Magic 9S Pro+ គឺជាស្មាតហ្វូនលេងហ្គេមដ៏ល្អបំផុត ដែលមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3, 16GB RAM និងអេក្រង់ 6.8-អ៊ីង AMOLED ផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមរលូនបំផុត។ Red Magic 9S Pro+ បង្ហាញខ្លួននៅលើបញ្ជី GeekWills ហើយ ដោយភ្ជាប់មកជាមួយតម្លៃ $999។ ស្មាតហ្វូន Red Magic 9S Pro+ នេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Red Magic OS 9.5 ដែលមានការ upgrade UX ចេញពី  Nubia ដែលត្រូវបានឌីស្សាញយ៉ាងពិសេសក្នុងការពង្រឹងទៅលើការលេងហ្គេមដ៏អស្ចារ្យ។ ប្រព័ន្ធនេះ គឹបង្កើនទៅលើភាពរលូនក្នុងការប្រើប្រាស់ និងប្រសិទ្ធិភាពខ្ពស់នៅក្នុងការលេងហ្គេម និងការប្រើប្រាស់ប្រចាំថ្ងៃថែមទៀត។
ស្មាតហ្វូននេះ មានល្បឿន web connection លឿនក្នុងការដោនឡូតទៅលើ Apps ការ streaming content ឬការតភ្ជាប់នៅលើបណ្តាញសង្គមថែមទៀត។ ស្មាតហ្វូននេះមានបំពាក់នូវ 2×2 dual-antenna MIMO, Bluetooth 5.3 និងការទ្រទ្រង់ទៅលើ Wireless Networking ថែមទៀតផង។ ស្មាតហ្វូន Red Magic 9S Pro+ នេះក៏មានការទ្រទ្រង់ wireless និង telephone connectivity ថែមទៀត។ ស្មាតហ្វូន Red Magic 9S Pro+ នេះ មានបន្ទះឈីប Qualcomm Snapdragon 8 Gen 3 Leading Version Octa-core processor ដែលមានល្បឿន 3.2GHz និងក្រាហ្វិកកាត Adreno 750 GPU ។
ស្មាតហ្វូននេះក៏មានរ៉េមទំហំ 16GB LPDDR5X RAM និងម៉េមូរី  512GB dual-channel UFS 4.0 flash memory ដែលបង្កើនទៅលើល្បឿនក្នុងការប្រើប្រាស់ multitasking ថែមទៀត។ ស្មាតហ្វូន Red Magic 9S Pro+ នេះមានទំហំ 256GB និង 512GB ។ ទំហំនេះគឺផ្តល់នូវភាពធំល្មមក្នុងការរក្សាទុកនូវ contact, music, រូបភាព កម្មវិធី Apps និងជាច្រើនទៀត។ ស្មាតហ្វូន  Red Magic 9S Pro+ នេះនឹងមានអេក្រង់ 6.8-អ៊ីង AMOLED Full HD+ ជាមួយនឹង  120Hz screen refresh rate និង 960Hz touch refresh rate ដែលផ្តល់នូវភាពរលូនក្នុងការទស្សនានៅលើអេក្រង់ថែមទៀត។ ស្មាតហ្វូននេះក៏ទ្រទ្រង់ទៅលើ 10-bit color depth, 100% DCI P3 color gamut, 1440Hz PWM high-frequency dimming, DC dimming និងពន្លឺដល់ទៅ 1600 nits ថែមទៀត។
ស្មាតហ្វូន Red Magic 9S Pro+ នេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលកាមេរ៉ាគោលមានទំហំ 50MP Samsung GN5 sensor, 50MP Samsung JN1 Ultrawide Angle និង 2MP Macro ដែលអនុញ្ញាតអោយអ្នកអាចថតរូបភាពបានច្រើននៅក្នុងទម្រង់ Settings ជាច្រើន។ ស្មាតហ្វូននេះក៏មានកាមេរ៉ាខាងមុខទំហំ 16MP ផងដែរសម្រាប់ថតរូបភាព Selfies / Video calls ថែមទៀត។
ស្មាតហ្វូន Red Magic 9S Pro+ នេះ ក៏មានបច្ចេកវិទ្យា  ICE 13.5 liquid-cooling technology ដែលមានផ្ទៃ  10,182mm² single-layer vapor chamber plate, និង cooling gel ថ្មីផងដែរ។ ប្រព័ន្ធត្រជាក់កម្រិតខ្ពស់  cooling system នេះ ធានាបានថាម៉ាស៊ីននេះ នៅដំណើរការបានលឿនជាពិសេសនៅក្នុងពេលលេងហ្កេមធំៗរយៈពេលយូរ។ ស្មាតហ្វូន Red Magic 9S Pro+ នេះមានថាមពលថ្មទំហំ 5500mAh ជាមួយនឹងបច្ចេកវិទ្យា 165W fast charging ដែលអ្នកអាចសាកថ្មពេញនៅក្នុងពេលត្រឹមតែ 35 នាទី ប៉ុណ្ណោះ។
Article image
ស្មាតហ្វូន Red Magic 9S Pro+ នេះ ក៏មាន  520Hz touch shoulder keys, dual IC touch gaming shoulder key solution ថែមទៀត។ ស្មាតហ្វូន Red Magic 9S Pro+ នេះក៏មានបំពាក់នូវ  ultra-linear dual stereo speakers និងទ្រទ្រង់នូវ Snapdragon sound, 96kHz lossless audio និង 48ms low latency ។ ស្មាតហ្វូន Red Magic 9S Pro+ នេះក៏ទ្រទ្រង់នូវ dual SIM dual standby ដែលប្រើប្រាស់នូវស៊ីមពីរបានក្នុងពេលដំណាលគ្នាថែមទៀតផង។ ស្មាតហ្វូន Red Magic 9S Pro+ នេះ គឺមានមុខងារកម្រិតខ្ពស់ជាច្រើន និងការតភ្ជាប់យ៉ាងសម្បូរបែប។ ស្មាតហ្វូន  Red Magic 9S Pro+ នេះត្រូវបារនឌីស្សាញសម្រាប់បំពេញនូវតម្រូវការ និងការរំពឹងទុករបស់អ្នកប្រើប្រាស់៕