ស្វែងរកពួកយើង:

Red Magic Gaming ថ្មីនឹងបង្ហាញខ្លួននៅថ្ងៃទី 17 ខែតុលា ជាមួយ Intel Core Ultra 9-275HX និង RTX 5090

ដោយ

Koun Jab Luffy

13 តុលា 2025 01:20 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Red Magic បានត្រៀមខ្លួននៅក្នុងការបង្ហាញចេញនូវកុំព្យូទ័រលេងហ្គេមជំនាន់ថ្មីរបស់ខ្លួននោះគឺ Red Magic Gaming Laptop 16 Pro 2026 នៅក្នុងប្រទេសចិននៅថ្ងៃទី 17 ខែតុលាខាងមុខនេះ។ កុំព្យូទ័រនេះ ត្រូវបានក្រុមហ៊ុនដាក់អោយធ្វើការកម្មង់ទិញមុននៅលើវេបសាយ JD.com រួចហើយ។ តាមដំណឹងចុងក្រោយនេះ បញ្ជាក់ថា កុំព្យូទ័រថ្មីនេះ នឹងបង្ហាញខ្លួននៅលើទីផ្សារសកលជាមួយនិងឈ្មោះថ្មីហៅថា Red Magic Titan 16 Pro (2026) ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុនេនះបានអោយដឹងថា កុំព្យូទ័រថ្មីនេះ ត្រូវបានទម្លាយម្តងដែរនៅក្នុងព្រឹត្តិការណ៍ Red Magic Gaming Universe 2026 ដែលបានរៀបចំឡើងកាលពីដើមឆ្នាំនេះ ហើយក្រុមហ៊ុននេះ បានបញ្ជាក់ទៀតថា កុំព្យូទ័រនេះនឹងប្រើប្រាស់នូវបន្ទះឈីប Intel Core Ultra 9-275HX របស់ក្រុមហ៊ុន Intel និងក្រាហ្វិកកាត Nvidia RTX 5090 GPU ថែមទៀតផង។ សម្រាប់ជំនាន់មុនរបស់កុំព្យូទ័រនេះបង្ហាញខ្លួននៅក្នុងខែកក្កដាឆ្នាំ ២០២៤ ជាមួយនឹង CNC aluminum alloy chassis, Intel Core i9-14900HX និង GPU RTX 4060 និង RTX 4070 ។
តាមព័ត៌មានបែកធ្លាយថ្មីៗនេះ បានបង្ហាញថា កុំព្យូទ័រថ្មីនេះនឹងមានការឌីស្សាញរូបរាងថ្មី កម្រ៉ាស់ស្តើងស្លីម ហើយនឹថមានរូបរាងស្រដៀងគ្នាទៅនឹងជំនាន់មុននេះផងដែរ។ នៅលើតួកុំព្យូទ័រថ្មីនេះ គឺមានប្រើប្រាស់នូវ 2-tone ទៅលើពណ៌ប្រផេះនិងពណ៌ខ្មៅដែលមានភាពប្រណិតបំផុត។ កុំព្យូទ័រនេះ មានការបំពាក់នូវ full-sized keyboard ជាមួយនឹង Per-Key Customizable RGB Backlighting។ អេក្រង់នេះ ក៏មានគែម bezels ស្តើងដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យ។
Article image
តាមដំណឹងខាងលើនេះ មានការបញ្ជាក់ថា ក្រុមហ៊ុន Red Magic នឹងបង្ហាញនូវស្មាតហ្វូន Red Magic 11 Pro ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី Red Magic 11 Pro នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 5 Elite ជាមួយនឹងថាមពលថ្មទំហំ 8,000mAh និងកាមេរ៉ា 50MP selfie ខាងក្រោមអេក្រង់។ ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវសេនស័រ Ultrasonic fingerprint sensor នៅក្រោមអេក្រង់ ហើយវាក៏ទ្រទ្រង់ទៅលើ IPX8 ផងដែរ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ hybrid cooling system ជាមួយនឹង water-cooling ring, circulating blue coolant និង Wind 4.0 fan spinning នៅក្នុងកម្រិត  24,000 RPM ទៀតផង ៕
Red Magic Gaming ថ្មីនឹងបង្ហាញខ្លួននៅថ្ងៃទី 17 ខែតុលា ជាមួយ Intel Core Ultra 9-275HX និង RTX 5090