ស្វែងរកពួកយើង:

Red Magic Gaming Tablet 3 ដែលចេញក្នុងឆ្នាំ 2025 នឹងបំពាក់កំពូលឈីប Snapdragon 8 Gen 4

ដោយ

Koun Jab Luffy

20 សីហា 2024 04:45 ល្ងាច

អាន 2 នាទី

Article image
កាលពីពេលថ្មីៗនេះ តាមការបញ្ជាក់ពីគណនីទម្លាយព័ត៌មានល្បីឈ្មោះក្នុងប្រទេសចិន គឺ Digital Chat Station បានឲ្យដឹង ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Red Magic មានគម្រោងក្នុងការប្រកាសចេញឧបករណ៍៍ Tablet ជំនាន់ថ្មីដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ដែលជា Leading version នៅចុងខែសីហានេះ។
Tablet ជំនាន់ថ្មី គឺជាជំនាន់ទីពីររបស់ Red Magic បន្ទាប់ពី Tablet ជំនាន់ដំបូងដែលបានប្រកាសចេញកាលពីខែកក្តដា ឆ្នាំ 2023។ ដោយឡែកក្នុងពេលនេះ Digital Chat Station ក៏បានបង្ហើបនូវវត្តមាន Tablet ជំនាន់ថ្មីមួយទៀតរបស់ Red Magic ដែលត្រៀមបង្ហាញវត្តមាននៅឆ្នាំបន្ទាប់នេះ។
តាមរយះសារដែលបង្ហោះនៅលើគណនី Weibo របស់ Digital Chat Station បានបញ្ជាក់ដូច្នេះថា Tablet ជំនាន់ថ្មីរបស់ Red Magic ដែលចេញនៅឆ្នាំក្រោយនេះ គឺជាម៉ូដែល Red Magic Gaming Tablet 3។ Tablet ជំនាន់ថ្មីឆ្នាំ 2025 របស់ Red Magic នឹងគាំទ្រដំណើរការដោយកំពូលឈីបជំនាន់ថ្មី Snapdragon 8 Gen 4 របស់ Qualcomm។
Article image
ប្រភពដដែលក៏បានបញ្ជាក់ទៀតថា Red Magic Gaming Tablet 3 នឹងបំពាក់អេក្រង់ទំហំ 12.1-inch ដូចគ្នានឹងជំនាន់ទីមួយដែរ ហើយទំហំអេក្រង់នេះត្រូវបានគេដឹងថា នឹងប្រើសម្រាប់ជំនាន់ទីពីរដែលត្រៀមបង្ហាញវត្តមាននៅចុងខែសីហាខាងមុខនេះផងដែរ។ យ៉ាងណាមិញសម្រាប់គុណសម្បត្តិរបស់ Red Magic Gaming Tablet 3 មិនទាន់ត្រូវបានគេទម្លាយចេញនៅឡើយទេក្នុងពេលនេះ ប៉ុន្តែមានការរំពឹងទុកថា Gaming Tablet ជំនាន់ថ្មីនេះ នឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាបន្សាបកម្តៅ effective cooling system ជាមួយថាមពលថ្មទំហំធំ និងបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន។
នៅលើ Red Magic Tablet ជំនាន់ទីមួយ បានបំពាក់នូវថាមពលថ្មទំហំធំដល់ 10,000mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 80W Wired Fast Charging។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Red Magic ត្រូវបានគេរាយការណ៍ថា មានគម្រោងក្នុងការប្រកាសចេញកុំព្យទ័រយួរដៃស៊េរីថ្មី Red Magic Titan 16 Pro gaming laptop សម្រាប់ទីផ្សារសកលផងដែរ ដោយ Laptop ស៊េរីថ្មីនេះ អាចជាម៉ូដែលប្រែឈ្មោះថ្មីចេញពីម៉ូដែល Red Magic Gaming Laptop 16 Pro ដែលបច្ចុប្បន្ន គឺមានតែសម្រាប់ទីផ្សារប្រទេសចិនប៉ុណ្ណោះ។
Article image
Red Magic Gaming Laptop 16 Pro បំពាក់នូវបច្ចេកវិទ្យាអេក្រង់កម្រិត 2.5K ទំហំ 16-inch ល្បឿន 240Hz refresh rate, បំពាក់ប្រព័ន្ធបំពងសំឡេង Harman Kardon Speaker និងប្រព័ន្ធកាមេរ៉ា IR Webcam កម្រិត 1080px។ Laptop របស់ Red Magic គាំទ្រដំណើរការដោយបន្ទះខួរក្បាលជំនាន់ទី 14  របស់ Intel ស៊េរី Intel-core i9 processor ជាមួយជម្រើសអង្គ GPU ស៊េរី Nvidia GeForce RTX4060 និង RTX4070៕
Red Magic Gaming Tablet 3 ដែលចេញក្នុងឆ្នាំ 2025 នឹងបំពាក់កំពូលឈីប Snapdragon 8 Gen 4