ស្វែងរកពួកយើង:

Red Magic Gaming Tablet 5 Pro នឹងបង្ហាញខ្លួននៅក្នុងខែឧសភាខាងមុខនេះហើយ

ដោយ

ជុំ ប៉េងលីន

27 មេសា 2026 08:51 ព្រឹក

អាន 2 នាទី

Red Magic Gaming Tablet 5 Pro នឹងបង្ហាញខ្លួននៅក្នុងខែឧសភាខាងមុខនេះហើយ
Article image
យោងតាមការចេញផ្សាយព័ត៌មានថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Red Magic បានទម្លាយព័ត៌មានអំពីថេប្លេតលេងហ្គេមថ្មីរបស់ខ្លួន Red Magic Gaming Tablet 5 Pro ហើយដែលថេប្លេតថ្មីនេះ ត្រូវបានគេជឿជាក់ថា អាចនឹងបង្ហាញខ្លួននៅក្នុងខែនេះផងដែរ។ ផ្អែកតាមការការបែកធ្លាយថ្មីនៅថ្ងៃនេះ បានបញ្ជាក់ជាថ្មីថា ក្រុមហ៊ុន នឹងបញ្ចេញនូវថេប្លេតថ្មីនេះនៅខែក្រោយ។

បើតាមការបញ្ជាក់របស់អ្នកទម្លាយ Smart Pikachu បានអោយដឹងថា ថេប្លេត Red Magic Gaming Tablet 5 Pro និង Red Magic 11S Pro+ អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាខែឧសភាខាងមុខនេះ។ គាត់បានបន្ថែមថា ថេប្លេតទាំងពីរនេះ នឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite Gen 5 គាំទ្រជាមួយនឹង Air Cooling ដែលមានការបញ្ចូលគ្នានៃលំហូរខ្យល់ និងបច្ចេកវិទ្យា Liquid Cooling Technologies សម្រាប់ការបំភាយកំដៅបានយ៉ាងល្អ។ ថេប្លេតថ្មីនេះ អាចនឹងបំពាក់នូវអេក្រង់ OLED display ហើយក៏បំពាក់នូវ Gaming Shoulder Buttons សម្រាប់ជួយដល់អ្នកលេងហ្គេមថែមទៀតផង។

Article image
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនបានអោយដឹងដែរថា ថេប្លេត Red Magic Gaming Tablet 5 Pro នេះនឹងមានអេក្រង់ទំហំ 9 អ៊ីង OLED display ជាមួយនឹងកម្រិតភាពច្បាស់ 2400x1504 pixels និង refresh rate ដល់ទៅ 185Hz។ ថេប្លេតនេះមានថាមពលថ្មទំហំ 8,300mAh ហើយក៏មានច្រើនទំហំសម្រាប់ជ្រើសរើសរហូតដល់ទៅទំហំ 24GB RAM | 1TB Storage ថែមទៀតផង។

ការបែកធ្លាយដដែលបានបញ្ជាក់ថា ថេប្លេតថ្មីនេះ អាចនឹងមានការឌីស្សាញរូបរាង Transparent ជាមួយនឹងភ្លើង RGB lighting effects ផងដែរ។ ជាមួយគ្នានេះ ក៏មានការអះអាងថា ថេប្លេតថ្មីនេះនឹងជាម៉ូដែល AI ដែលបំពាក់នូវមុខងារឆ្លាតវៃជាច្រើនយ៉ាងសម្បូរបែប៕
Article image
Red Magic Gaming Tablet 5 Pro នឹងបង្ហាញខ្លួននៅក្នុងខែឧសភាខាងមុខនេះហើយ