ស្វែងរកពួកយើង:

Red Magic Gaming Tablet Pro បង្ហាញខ្លួនជាផ្លូវការណ៍ មានតម្លៃជាង $500

ដោយ

Koun Jab Luffy

06 កញ្ញា 2024 08:32 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Red Magic ដែលជាបុត្រសម្ព័ន្ធរបស់ Nubia បានធ្វើការប្រកាសចេញ Tablet ជំនាន់ថ្មីម៉ូដែល Red Magic Gaming Tablet Pro។ Gaming Tablet ជំនាន់ថ្មីនេះមានជម្រើសពីរម៉ូដែលជាមួយការបំពាក់នូវគុណសម្បត្តិ និងរចនាបថផ្សេងគ្នា។ ដោយមួយម៉ូដែលរបស់ Red Magic Gaming Tablet Pro គឺមានការឌីស្សាញបែប Transparent នៅផ្ទៃខ្នងខាងក្រោយ។ ហើយក៏ជាម៉ូដែលដំបូងសម្រាប់ស្រឡាយ Gaming Tablet របស់ Red Magic ផងដែរ។
Red Magic Gaming Tablet Pro Transparent ត្រូវបានរចនាឡើងតាមរចនាបថ Deterium transparent design ដែលនៅលើផ្នែកខាងឆ្វេងខាងក្រោយរចនាជាមួយកញ្ចក់ថ្លាមើលឃើញផ្នែកខាងក្នុងដែលមានបង្កប់ជាមួយលែនកាមេរ៉ា និងអំពូល LED Flash និងប្រព័ន្ធម៉ាស៊ីន Circuit board ក៏ដូចជាប្រព័ន្ធបំពងសារធាតុត្រជាក់ជាដើម។
បន្ថែមពីនេះ វាក៏មានភ្លើង ដែលអាចផ្លាស់ប្តូរពណ៌បានថែមទៀតផង។ Tablet ជំនាន់ថ្មីមានស៊ុមផលិតពីលោហៈ និងខ្នងក្រោយជាលោហៈ។ Red Magic Gaming Tablet Pro មានអេក្រង់ទំហំ 10.9-inch គាំទ្រកម្រិតបង្ហាញ 2.8K ជាមួយល្បឿន refresh rate 144Hz។ ដោយឡែកសម្រាប់ម៉ូដែលពិសេស 3D Explorer Edition វិញ គឺបំពាក់អេក្រង់ទំហំ 12.1-inch ល្បឿន 144Hz គាំទ្រមុខងារផ្លាស់ប្តូរកម្រិតបង្ហាញពី 2D និង 3D Mode។
Gaming Tablet ជំនាន់ថ្មីនេះ បំពាក់បន្ទះឈីប Snapdragon 8 Gen 3 Leading Version ខណៈម៉ូដែល 3D Explorer Edition បំពាក់បន្ទះឈីប Snapdragon 8 Gen 2។ Red Magic Gaming Tablet Pro Series ថ្មីទាំងពីរនេះ មានជម្រើសប្រើរ៉េមទំហំធំដល់ 16GB LPDDR5x និងម៉េមូរីទំហំ 512GB UFS4.0។
កាន់តែពិសេសបំផុតនោះ គឺ Gaming Tablet ជំនាន់ថ្មីនេះ មានរៀបចំនៅប្រព័ន្ធកាត់បន្ថយកំដៅ 3D internal circulation air duct,  3D heat pipe, និង large under-screen heat dissipation alloy ថែមទៀតផង។ Gaming Tablet Pro មានថ្មទំហំ 10,100mAh គាំទ្រកំលាំងសាកភ្លើងល្បឿនលឿនកំលាំង 120W Wired Fast Charging ខណៈម៉ូដែល 3D Explorer Edition គាំទ្រកំលាំងសាកភ្លើង 66W។ Gaming Tablet Pro ក៏មានជម្រើសប្រើប្រព័ន្ធសេវា 5G ផងដែរ។
Article image
នៅលើម៉ូដែល Gaming Tablet Pro មានបំពាក់កាមេរ៉ាក្រោយមួយគ្រាប់ទំហំ 50MP និងកាមេរ៉ាមុខមួយគ្រាប់ទំហំ 20MP ចំនែកនៅលើម៉ូដែល 3D Explorer Edition វិញ មានកាមេរ៉ាក្រោយទំហំ 13MP ពីរគ្រាប់ និងកាមេរ៉ាមុខទំហំ 8MP ពីរគ្រាប់។ Gaming Tablet ជំនាន់ថ្មីនេះ មានប្រព័ន្ធ Speaker បំពងសំឡេងចំនួន 4 គ្រាប់។ Red Magic Gaming Tablet Pro ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅទីផ្សារប្រទេសចិនដោយមានតម្លៃចាប់ពីខ្ទង់ប្រហែល $577.55 ដល់ $1,028 ទៅតាមជម្រើសទំហំរ៉េម និងទំហំម៉េមូរី៕
Red Magic Gaming Tablet Pro បង្ហាញខ្លួនជាផ្លូវការណ៍ មានតម្លៃជាង $500