ស្វែងរកពួកយើង:

Red Magic Tablet 3D Explorer Edition បង្ហាញខ្លួនជាមួយអេក្រង់កម្រិត 2.5K និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ

Koun Jab Luffy

14 កញ្ញា 2024 11:35 ថ្ងៃត្រង់

អាន 2 នាទី

Article image
Red Magic Tablet 3D Explorer Edition គឺជាថេប្លេតដែលមានមុខងារច្រើនឌីស្សាញយ៉ាងពិសេសសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម អ្នកជំនាញ និងអ្នកស្រឡាញ់ទៅលើបច្ចេកវិទ្យា។ ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាទំនើបៗ និងការឌីស្សាញរូបរាងស្តើងបំផុតនោះ ថេប្លេតនេះ គឺបានផ្តល់នូវកម្លាំងម៉ាស៊ីនខ្លាំងក្លា និងបទពិសោធន៍ដ៏អស្ចារ្យបំផុត។ នៅពេលនេះ ថេប្លេត Red Magic Tablet 3D Explorer លក់នៅក្នុងតម្លៃ $1149។
អេក្រង់ដ៏អស្ចារ្យក្នុងការទស្សនា
ថេប្លេត Red Magic Tablet 3D Explorer Edition មានការបំពាក់មកជាមួយនឹងនូវអេក្រង់ទំហំ 12.1-អ៊ីងបង្ហាញបានកម្រិត 2.5K resolution មានសមត្ថភាពខ្ពស់ ផ្តល់នូវកម្រិតពណ៌បានច្បាស់ និងមានភាពម៉ត់ស្រស់ស្អាតខ្លាំងបំផុត។ មិនថា អ្នកធ្វើការនៅលើការងារធ្វើបទបង្ហាញ ឬទស្សនាទៅលើវីដេអូនោះ ជាមួយនិងអេក្រង់ IPS LCD panel នេះ ធានាថា នឹងផ្តល់នូវបទពិសោធន៍នៃការទស្សនាបានច្បាស់ និងមានពណ៌ស្រស់ស្អាតជានិច្ច។
Article image
កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា
ជាមួយនឹងការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 និងរ៉េមទំហំ 16GB បានធ្វើអោយថប្លេតនេះថេប្លេតនេះ មានកម្លាំងម៉ាស៊ីនខ្លាំងក្លាលឿនក្នុងការប្រើប្រាស់។ ថេប្លេតនេះ អាចដំណើរការទៅលើការងារធំៗជាច្រើនកាន់តែងាយស្រួល ខណៈពេលដែលម៉េមូរីខាងក្នុងរបស់វាមានទំហំ 512GB និងអាចបន្ថែមនូវ microSD ថែមទៀតផង។
Article image
លក្ខណៈពិសេសៗជាច្រើន
ថេប្លេត Red Magic Tablet 3D Explorer Edition នេះ មានប្រព័ន្ធ quad-speaker system ដែលបង្កើតនូវគុណភាពសំឡេងដ៏អស្ចារ្យ។ សម្រាប់ការថតរូប ថេប្លេតនេះ មានកាមេរ៉ាភ្លោះខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខភ្លោះទំហំ 8MP ល្អឥតខ្ចោះសម្រាប់ការថតរូបភាព វីដេអូ និងវីដេអូខលជាមួយនឹងគុណភាពសំឡេងបានច្បាស់បំផុត។
Article image
ថាមពលថ្មប្រើប្រាស់បានយូរ និងការតភ្ជាប់ទំនាក់ទំនង
ថេប្លេត Red Magic Tablet 3D Explorer Edition ដំណើរការជាមួយនិងថាមពលថ្ម 10000mAh មានសមត្ថភាពអាចអោយលោកអ្នកប្រើប្រាស់ការងារ និងការកម្សាន្ត បានពេញមួយថ្ងៃដោយគ្មានបញ្ហានោះទេ។ បន្ថែមពីនេះ ថេប្លេត Red Magic Tablet 3D Explorer Edition ក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 66W fast charging ផងដែរ។ ថេប្លេតនេះ មានការតម្លើងមកជាមួយបច្ចេកវិទ្យា Wi-Fi 6 និង 5G ដែលផ្តល់នូវល្បឿនអ៊ីនធឺណិតលឿនសម្រាប់ការដោនឡូត ការស្ទ្រីមីង និងការងារ Browsing ។ ថេប្លេតនេះ ក៏ភ្ជាប់មកនូវ detachable keyboard ហើយនិងមាន stylus ដែលបង្កើនទៅលើផលិតភាពការងារ និងភាពច្នៃប្រឌិត បានកាន់តែល្អជាងមុនថែមទៀតផង៕
Red Magic Tablet 3D Explorer Edition បង្ហាញខ្លួនជាមួយអេក្រង់កម្រិត 2.5K និងបន្ទះឈីប Snapdragon 8 Gen 2