ស្វែងរកពួកយើង:

RedMagic 11 Pro+ Golden Saga Edition ឌីស្សាញខ្នងក្រោយដយ Cabon Fiber និងរំលេចនូវពណ៌ទឹកមាស

ដោយ

Koun Jab Luffy

03 មករា 2026 10:59 ព្រឹក

អាន 2 នាទី

Article image
Nubia បានបញ្ចេញស្មាតហ្វូនម៉ូដែលពិសេសថ្មីឈ្មោះថា RedMagic 11 Pro+ Golden Saga Edition មានបានស្រោបដោយលោហៈធាតុមានតម្លៃកម្រិត Premium ដូចជា Carbon fiber និងមាស (Gold) ជាដើម។ សម្រាប់ម៉ូដែល RedMagic 11 Pro+ ម៉ូដែលស្តង់ដារត្រូវបាន Nubia ប្រកាសចេញផ្លូវការណ៍នៅក្នុងប្រទេសចិនក្នុងខែតុលា ឆ្នាំ 2025។
ដោយឡែកសម្រាប់ម៉ូដែល Golden Saga Edition ថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញឡើងជាមួយនឹងការស្រោបផ្ទៃខ្នងខាងក្រោយជាមួយបន្ទះ Carbon fiber ដែលមួយផ្នែកខាងលើត្រូវបានពាសដោយកញ្ចក់ប្រភេទ Sapphire glass ជាមួយនឹងការរំលេចដោយកងពណ៌ទឹកមាសនៅត្រង់បន្ទះសារធាតុត្រជាក់ ឬហៅថា Gold-plate liquid cooling system និងស៊ុមលោហៈពណ៌ទឹកប្រាក់ភ្លឺ។
Article image
ក្រៅតែមានការឌីស្សាញរូបរាងខាងក្រៅជាមួយនឹងការស្រោប និងរំលេចដោយលោហៈធាតុពិសេសមានតម្លៃទៅ សម្រាប់គ្រឿងខាងក្នុងមិនមានការកែប្រែឲ្យខុសពីម៉ូដែលស្តង់ដារនោះឡើយ។ RedMagic 11 Pro+ Golden Saga Edition បានដំណើរការនៅលើបន្ទះឈីបនាគរាជ Snapdragon 8 Elite Gen 5 SoC, អេក្រង់ BOE X10 AMOLED display ទំហំ 6.85-inch ល្បឿន 144Hz និងថ្មទំហំ 7,500mAh ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្លាំង 120W Wired និង 80W Wireless charging ជាដើម។ RedMagic 11 Pro+ Golden Saga Edition នឹងដាក់ឲ្យធ្វើការកក់ទុកមុននៅទីផ្សារ ប្រទេសចិនឆាប់ៗខាងមុខនេះ ដោយនឹងមានជម្រើសម៉ូដែលរ៉េមដល់ 24GB និងម៉េមូរីទំហំ 1TB ជាមួយតម្លៃខ្ទង់ប្រហែល $1,415។
Article image
ក្រៅតែបញ្ចេញ RedMagic 11 Pro+ Gold Saga Edition ក្រុមហ៊ុន Nubia ក៏បញ្ចេញ Gaming Tablet ម៉ូដែលពិសេសនៃ Tablet ស៊េរី RedMagic Tablet 3 Pro Golden Saga Edition ផងដែរ។ ដោយ Gaming Tablet ម៉ូដែល Limited Edition នេះ ក៏មានផ្ទៃខ្នងក្រោយស្រោបដោយ Carbon Fiber និងរំលេចដោតទឹកមាសដូចគ្នាទូរស័ព្ទ 11 Pro+ Gold Saga Edition ផងដែរ។ RedMagic Tablet 3 Pro ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite SoC, មានអេក្រង់ OLED Display ល្បឿន 165Hz ទំហំ 9.06-inch និងថ្មទំហំ 8,200mAh៕
RedMagic 11 Pro+ Golden Saga Edition ឌីស្សាញខ្នងក្រោយដយ Cabon Fiber និងរំលេចនូវពណ៌ទឹកមាស