
យោងតាមរបាយការណ៌កាលពីដើមសប្តាហ៌នេះ បានបញ្ជាក់ថា ក្រុមហ៊ុន Redmi ប្រហែលជានឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីមួយទៀតដែលមានការឌីស្សាញរូបរាងបែប Compact ដែលមានអេក្រង់ទំហំ 6.3 អ៊ីង ហើយនិងមានថាមពលថ្មទំហំ 6000mAh។ សម្រាប់ថ្ងៃនេះ គឺមានការបែកធ្លាយថ្មីមួយទៀតហើយ ដោយលើកនេះ គឺមានការនិយាយការប្រើប្រាស់នូវបន្ទះឈីបវិញម្តង។
យោងតាមការបង្ហោះនៅលើ Weibo របស់ Smart Pikachu បានបង្ហាញថា ស្មាតហ្វូនម៉ូដែល mini flagship របស់ Redmi គឺអាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9400 ហើយក៏អាចជាផ្នែកមួយនៃស្មាតហ្វូន Redmi K80 series ផងដែរ ដោយសារតែលើសារនេះការបញ្ជាក់ពី hashtag #redmik80។ តាមរយៈនៃ hashtag #redmik80 នេះ អ្នកទម្លាយរូបនេះ ដូចជាចង់បញ្ជាក់ថា ស្មាតហ្វូននេះ គឺជាផ្នែកមួយនៃ K80 series ខណៈដែលម៉ូដែលនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite (Extreme Edition ឬ Gen 4)។

ដូច្នេះប្រសិនដូចការលើកឡើងនេះ ស្មាតហ្វូន Redmi ថ្មី គឺអាចនឹងមានការប្រើប្រាស់នូវបន្ទះឈីបចំនួនពីរដែលមានទាំង Snapdragon និង MediaTek flagship។ មកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានជាក់លាក់ពីស្មាតហ្វូនថ្មីនេះនៅឡើយទេ។ គួរបញ្ជាក់ថា មុននេះមានពាក្យចចាមអារ៉ាមថា K80 Pro នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite, ខណៈដែលម៉ូដែៈ K80 គឺអាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3។ ផ្អែកលើការលើកឡើងថា ស្មាតហ្វូន compact ថ្មីនេះ គឺជាផ្នែកមួយរបស់ K80 lineup នោះ ស្មាតហ្វូននេះ គឺអាចនឹងមានការប្រកាសចេញជាមួយគ្នានឹងស្មាតហ្វូន K8 Series នៅខែវិច្ឆិកាខាងមុខនេះក៏ថាបាន។
