ស្វែងរកពួកយើង:

Redmi 13 5G ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ HyperOS និងមានកាមេរ៉ាគោល 108MP នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

22 មិថុនា 2024 08:03 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាសចេញនូវស្មាតហ្វូន Redmi 13 4G ដែលជាម៉ូដែលថ្មីមួយរបស់ខ្លួន ដែលមានតម្លៃសមរម្យ និងមានលក្ខណៈសម្បត្តិមួយចំនួន ដែលស្ថិតនៅក្នុងលំដាប់ថវិកា ប៉ុន្តែនៅលើស្មាតហ្វូនថ្មីនេះ គឺមានការតម្លើងនូវកាមេរ៉ាមានសមត្ថភាពខ្លាំងក្លាបំផុត។ យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា ស្មាតហ្វូន Redmi 13 នេះ នឹងមានវត្តមានម៉ូដែលថ្មីមួយទៀត នៅក្នុងពេលឆាប់ៗនេះហើយ ដែលម៉ូដែលនេះ គឺជាប្រភេទ 5G។
ស្មាតហ្វូន Redmi 13 5G គឺនឹងមានតម្លៃសមរម្យ ហើយនឹងមានការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 4 Gen 2 ដែលនេះគឺជាប្រភេទបន្ទះឈីប Octa-Core ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ដែលធានាទៅលើការផ្តល់នូវបទពិសោធន៍ល្បឿនលឿនក្នុងការប្រើប្រាស់ជាមួយនឹងបណ្តាញ mobile networks ចុងក្រោយបំផុត។ ក្រុមហ៊ុន Xiaomi ក៏បានបំពាក់នូវថាមពលថ្មទំហំ 5,030 mAh និងបច្ចេកវិទ្យាសាកថ្មលឿន 33W fast charging នៅលើស្មាតហ្វូន Redmi 13 5G នេះថែមទៀត។
Article image
សម្រាប់អ្នកដែលចូលចិត្តកាមេរ៉ានោះពិតជាពេញចត្តិជាមួយនិងស្មាតហ្វូន Redmi 13 5G នេះជាក់ជាមិនខាន ដោយសារតែនៅលើស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 108-Megapixel។ ក្រុមហ៊ុន Redmi បានបន្ថែមថា កាមេរ៉ានៅលើស្មាតហ្វូននេះគឺនឹងមានសមត្ថភាពអាចថតរូបភាពបានច្បាស់ ជាពិសេសគឺនៅក្នុងស្ថានភាពពន្លឺទាប។ ស្មាតហ្វូនថ្មីនេះ ក៏មានការប្រើប្រាស់នូវ HyperOS ជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Xiaomi ផងដែរ។ ស្មាតហ្វូន Redmi 13 5G ត្រូវបានគេរាយការណ៌នេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសឥណ្ឌា នៅថ្ងៃទី 9 ខែកក្កដាខាងមុខនេះហើយ៕
Redmi 13 5G ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ HyperOS និងមានកាមេរ៉ាគោល 108MP នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ