ស្វែងរកពួកយើង:

Loading Ad...

Redmi K100 Pro series បំពាក់អេក្រង់ 6.9 អ៊ីង ល្បឿន 185Hz និងថាមពលថ្មដល់ទៅ 9,000mAh

ដោយ

ជុំ ប៉េងលីន

30 ឧសភា 2026 09:46 ព្រឹក

អាន 2 នាទី

Article image
Redmi K100 Pro series បំពាក់អេក្រង់ 6.9 អ៊ីង ល្បឿន 185Hz និងថាមពលថ្មដល់ទៅ 9,000mAh
ក្រុមហ៊ុន Redmi ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេកញនូវស្មាតហ្វូនជំនាន់ថ្មីត្រកូល Redmi K100 Series របស់ខ្លួននៅក្នុងប្រទេសចិននៅក្នុងខែកញ្ញាឆ្នាំនេះហើយ។ ប៉ុន្តែនៅក្នុងពេលនេះ គេនៅមិនទាន់មានការបញ្ជាក់អំពីចំនួននៃស្មាតហ្វូននេះនៅឡើយទេ ប៉ុន្តេអាចនឹងមានម៉ូឌែល K100 ដែលមានអេក្រង់ទំហំ 6.59 អ៊ីង ខណៈពេលដែលម៉ូដែល K100 Pro-Series នឹងមានអេក្រង់ទំហំ 6.9 អ៊ីង។ កាលពីដើមសប្តាហ៍នេះ អ្នកទម្លាយរូបនេះ Digital Chat Station បានចែករំលែកនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូន Redmi K100 Pro-series ហើយ។

Article image
យោងតាមការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Redmi K100 Pro-Series នេះនឹងមានអេក្រង់ទំហំ 6.9 អ៊ីង ជាមួយនឹងកម្រិតល្បឿន 185Hz Refresh Rate។ សម្រាប់គំរូអេក្រង់នេះ គឺមានកម្រិត 2D Display ជាមួយនឹងគែមកោង និងកាមេរ៉ាផ្តេកដ៏ទាក់ទាញ។ Digital Chat Station បានបន្តអះអាងថា នៅលើស្មាតហ្វូនថ្មីនេះ នឹងបំពាក់នូវ X-Axis Linear Motor និង Symmetrical Dual Stereo Speakers ផងដែរ សម្រាប់បង្កើនទៅលើសមត្ថភាពនៃការលេងហ្គេមកាន់តែអស្ចារ្យ។

Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេបង្ហើបថា អាចនឹងប្រើប្រាស់នូវថាមពលថ្មដល់ទៅ 9,000mAh បើប្រៀបធៀបទៅនឹងស្មាតហ្វូន K90 Pro Max គឺមានថាមពលថ្មត្រឹមតែ 7,560mAh ប៉ុណ្ណោះ។ សូមជំរាបថា នៅក្នុងរបាយការណ៍ថ្មីមួយផ្សេងទៀត ក៏បានទម្លាយបន្ថែមថា នៅលើស្មាតហ្វូនជំនាន់ថ្មី Redmi K100 Pro Max ប្រហែលជាមិនទាន់បង្ហាញខ្លួននៅក្នុងខែកញ្ញាខាងមុខនេះទេ។ ម៉ូដែលថ្មីនេះ ប្រហែលជាមានតែស្មាតហ្វូន Redmi K100 Pro ឬ Pro-Series ផ្សេងទៀត។

Article image
ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 100W fast Charging ហើយបន្ថែមពីនេះ ស្មាតហ្វូនថ្មីនេះ ក៏នឹងមានការទ្រទ្រង់នូវសិនស័រស្កែនម្រាមដៃនៅលើអេក្រងប្រភេទ Ultrasonic និងបច្ចេកវិទ្យាសាក Wireless Charging ហើយនិង IP68/IP69 សម្រាប់ការពារធូលី និងការជ្រាបទឹកថែមទៀតផង៕
Redmi K100 Pro series បំពាក់អេក្រង់ 6.9 អ៊ីង ល្បឿន 185Hz និងថាមពលថ្មដល់ទៅ 9,000mAh