ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Redmi K30 Ultra ដែលត្រៀមបង្ហាញខ្លួនក្នុងខែកក្តដានេះ ត្រូវបានគេដឹងថានឹងប្រើប្រាស់កំពូលឈីបជំនាន់ថ្មី MediaTek Demensity 1000+

ដោយ

Koun Jab Luffy

07 កក្កដា 2020 06:18 ព្រលឹម

អាន 3 នាទី

Article image
ថ្មីៗនេះមានព័ត៌មានចចាមអារាមលេចលឺថាក្រុមហ៊ុន Redmi បាននឹងកំពុងសង្ងំអភិវឌ្ឍលើស្មាតហ្វូនស៊េរីថ្មីមួយស៊េរីដែលដំណើរការលើបន្ទះឈីប MediaTek Dimensity 1000+។ យ៉ាងណាមិញបើតាមប្រភពព័ត៌មានចចាមអារាមចុងក្រោយ និងការលេចធ្លាយថ្មីៗដែលបង្ហើបចេញដោយអ្នកប្រើប្រាស់មួយចំនួនបាននិយាយថាទូរស័ព្ទស៊េរីថ្មីដែល Redmi  កំពុងដំណើរការអភិវឌ្ឍនោះគឺមានឈ្មោះថា ‘Redmi K30 Ultra’ ហើយក៏ជាជាស្មាតហ្វូនដំបូងរបស់ Redmi ដែលនឹងបំពាក់បន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុន MediaTek ស៊េរី Dimensity 1000+ ទៀតផង។
យើងដឹងហើយនាពេលបច្ចុប្បន្នស្មាតហ្វូន 5G របស់ក្រុមហ៊ុន Xiaomi  និង Redmi សុទ្ធតែប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm លើកលែងតែម៉ូដែល Redmi X10/X10 Pro ប៉ុណ្ណោះដែលបានប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន MediaTek។ បើនិយាយពីបន្ទះឈីប 5G កំពូលជំនាន់ថ្មីស៊េរី Dimensity 1000 របស់ក្រុមហ៊ុន MediaTek ត្រូវបានគេដឹងថាមានរហូតដល់ទៅបីស៊េរីឯណោះគឺ Dimensity 1000, 1000L និង 1000+។ សម្រាប់សមត្ថភាពនៃបន្ទះឈីប Dimensity 1000+ ត្រូវបានគេបង្ហើបអោយដឹងថានឹងផ្តល់នូវបទពិសោធន៍ប្រើប្រាស់លើស្មាតហ្វូនកាន់តែមានភាពរលូនអស្ចារ្យបំផុត ហើយក៏ជួយអោយការប្រើប្រាស់បណ្តាញសេវា 5G មានល្បឿនលឿនជាងមុនផងដែរ។
Article image
ហើយបន្ទះឈីបស៊េរីថ្មីនេះមានភ្ជាប់នូវបច្ចេកវិទ្យា 5G UltraSave Technology ដើម្បីជួយសន្សំសំចៃថាមពលថ្មនៅពេលប្រើប្រាស់លើសេវា 5G ក្នុងការទាញទិន្នន័យពីបណ្តាញអ៊ីនធ័រណិត ព្រមទាំងមានភាពវៃឆ្លាតក្នុងផ្លាស់ប្តូរបិទបើករវាងប្រព័ន្ធបណ្តាញផ្សេងគ្នា និងធ្វើការកែសម្រួលដោយស្វ័យប្រវត្តិទៅលើប្រព័ន្ធដំណើររបស់ម៉ូឌឹមសេវាទៀងផង។ បន្ថែមពីនេះ MediaTek Dimensity 1000+ ក៏ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា MediaTek Miravision ដើម្បីជួយបង្កើនការបង្ហាញអោយបានដល់កម្រិត 4K ដែលមានជំនួយពីបច្ចេកវិទ្យា APU 3.0 និងទ្រទ្រង់ជាមួយនឹង HDR 10+ ផងដែរ។
Article image
យសម្រាប់បច្ចេកវិទ្យា MediaTek HyperEngine 2.0 ក៏ជួយសម្រួលដល់ការរអាក់រអួលក្នុងការតភ្ជាប់ទៅកាន់ឧបករណ៍ឥតខ្សែដូចជា Wi-Fi, Earphone និង Game Pads ជាដើម។ លើសពីនេះទៅទៀតវាមានភាពវៃឆ្លាតក្នុងឆ្លាស់រវាងបណ្តាញ 5G និង 4G ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល និងការប្រភពទិន្នន័យប្រើប្រាស់ជាក់ស្តែងថែមទៀតផង។ ចំនែកឯបច្ចេកវិទ្យា Wi-Fi និងប៊្លូធូសត្រូវបានជំនួយដោយបច្ចេកវិទ្យាថ្មីហៅថា “anti-interference technology” ដើម្បីធ្វើអោយការបញ្ជូនទិន្នន័យបានកាន់តែលឿន និងកាត់បន្ថយការរអាក់រអួល។
លោក Li Yanji នាយកប្រតិបត្តិ MediaTek បានមានប្រសាសន៍ថា “ការប្រកួតប្រជែងទីផ្សារនឹងមានជានិច្ចហើយការប្រកួតប្រជែងតម្លៃក៏នឹងបន្តកើតមានជានិច្ចដូចគ្នា”។ លោកបន្ថែមថា “អ្វីដែលយើងអាចធ្វើបានគឺដាក់ចេញនូវបន្ទះឈីប 5G ដែលមានការប្រកួតប្រជែងមានគុណសម្បត្តិនៃការអនុវត្តកាន់តែច្រើន និងមានគុណសម្បត្តិប្រើប្រាស់ថាមពលច្រើនជាងដៃគូប្រកួតប្រជែងដទៃទៀត។ នៅក្នុងទីផ្សារនេះដៃគូរបស់យើងគួរតែស្គាល់យើង។ ទីផ្សារនៅតែបន្តអភិវឌ្ឍហើយការប្រកួតប្រជែងនឹងមិនឈប់ឈរឡើយ។ ខ្ញុំគិតថា MediaTek បានត្រៀមខ្លួនរួចរាល់ហើយដែរក្នុងការប្រគូតប្រជែងក្នុងទីផ្សារមួយនេះ”។ ស្មាតហ្វូន Redmi K30 Ultra ដែលមានលេខកូដសំគាល់ថា “cezanne” អាចជាស្មាតហ្វូន Redmi ដំបូងគេដែលភ្ជាប់មកជាមួយបន្ទះឈីប MediaTek Dimensity 1000+។
Article image
បើតាមរយះភាសាកូដរបស់ MIUI12 បានបង្ហាញថា K30 Ultra នឹងមានកាមេរ៉ាសែលហ្វីទំហំ 64MP ជាប្រភេទ Pop-Up Selfie Camera។ ស្មាតហ្វូននេះក៏នឹងបំពាក់នូវអេក្រង់ប្រភេទ AMOLED ដែលមានកម្រិត Refresh rate 120Hz ប្រើប្រាស់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពលើអេក្រង់ រួមនឹងមានថ្មទំហំ 4,500mAh និងទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿនកំលាំង  33W។ ស្មាតហ្វូននេះត្រូវបានគេព្យាករណ៍ថានឹងបង្ហាញវត្តមាននៅថ្ងៃណាមួយក្នុងសប្តាហ៍ណាមួយនាខែកក្តដានេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Redmi K30 Ultra ដែលត្រៀមបង្ហាញខ្លួនក្នុងខែកក្តដានេះ ត្រូវបានគេដឹងថានឹងប្រើប្រាស់កំពូលឈីបជំនាន់ថ្មី MediaTek Demensity 1000+