ស្វែងរកពួកយើង:

Redmi K70 Extreme Edition បង្ហាញខ្លួនជាមួយបន្ទះឈីប Dimensity 9300+ និងគាំទ្រដោយឈីបអេក្រង់ D1

ដោយ

Koun Jab Luffy

22 កក្កដា 2024 09:53 ព្រឹក

អាន 2 នាទី

Article image
Redmi K70 Extreme Edition ដែលជាស្មាតហ្វូនជំនាន់ថ្មីចុងក្រោយគេបង្អស់របស់ក្រុមហ៊ុន Xiaomi ត្រូវបានគេមើលឃើញ
នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយរបស់ក្រុមហ៊ុននេះ។ នេះគឺជាស្មាតហ្វូនស្ថិតនៅក្នុងចំណាត់ថ្នាក់ខ្ពស់បំផុត ដែលមានបំពាក់នូវបន្ទះឈីបMediaTek Dimensity 9300+ 4nm និងគាំទ្រជាមួយនឹងរ៉េមទំហំ 12GB, 16GB ឬ 24GB។ បន្ទះឈីបនេះអាចបង្កើននូវល្បឿនរបស់ Cortex-X4 core ដល់ទៅ 3.4GHz ហើយនៅលើបន្ទះឈីប Dimensity 9300+ នេះក៏មានការគាំទ្រជាមួយនឹងក្រាហ្វិកកាត D1 ផងដែរ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា D1 គឺជាបន្ទះឈីបជំនួយអេក្រង់កម្រិត 12nm ដែលអាចទ្រទ្រង់ទៅលើ  3x interpolation នឹងមានសមត្ថភាពអាចបង្ហាញចេញបានរហូតដល់ទៅ "1.5K resolution" ហើយនិងមានល្បឿន 144Hz ។ បន្ទះឈីបនេះ ក៏អាចធ្វើការកាត់បន្ថយទៅលើការប្រើប្រាស់ថាមពលនៅក្នុងការលេងហ្គេមដល់ទៅជិត 15% ផងដែរ។ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវ  3D cooling chamber ដ៏ពិសេសដែលអាចកាត់បន្ថយសីតុណ្ហភាពបានដល់ទៅ  3° ថែមទៀតផង។
Article image
តួខ្លួនរបស់ស្មាតហ្វូន Redmi K70 Extreme Edition គឹធ្វើពីគែមលោហធាតុ ខណៈពេលដែលក្រុមហ៊ុនXiaomi បានប្រើប្រាស់នូវកញ្ចក់ Longjing glass របស់ខ្លួនជាលើកដំបូងបំផុតនៅលើផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ស្មាតហ្វូន K70 Extreme Edition នេះ ក៏មានបំពាក់នូវ IP68 ផងដែរ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.67-អ៊ីង បង្ហាញចេញបាន 2712x1220px ជាមួយល្បឿន 144Hz OLED display និងមានការគាំទ្រនូវពន្លឺ 1,600 nits និងកម្រិតខ្ពស់បំផុតដល់ទៅ 4,000 nits។ នៅលើអេក្រង់នេះ ក៏អាចគាំទ្រនូវកម្រិត 480Hz regular touch sampling rate រួមជាមួយនិង 2160Hz instantaneous touch sampling rate ផងដែរ។ អេក្រង់នេះក៏មានការបំពាក់នូវបច្ចេកវិទ្យា 3840Hz PWM dimming ថែមទៀតផង។
Article image
បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានបំពាក់នូវកាមេរ៉ា IMX906 50MP គាំទ្រដោយសិនស័រទំហំ 1/1.56 អ៊ីង របស់ក្រុមហ៊ុន Sony និងគ្រាប់ទីពីរមានទំហំ 8MP ultrawide ហើយនិងគ្រាប់ទីបីមានទំហំ 2MP macro។ សម្រាប់ការថតរូបសែលហ្វីវិញ នៅលើស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 20MP selfie ផងដែរ។ ស្មាតហ្វូន K70 Extreme Edition នេះមានថាមពលថ្មទំហំ 5,500mAh ជាមួយនឹងការទ្រទ្រង់នូវ 120W charging។
Article image
ស្មាតហ្វូន Redmi K70 Extreme Edition នេះមានតម្លៃចាប់ពី CNY 2,599 (€330/£270/$360/INR 30,000) និងមានពណ៌ខ្មៅ ស និងខៀវ ហើយនិងមានទំហំ 12/256GB, 12/512GB, 16/512GB និង 16GB/1TB ។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មាននូវម៉ូដែលពិសេស Lamborghini-branded Champion Edition ដែលមានទំហំ 24GB/1TB ជាមួយនឹងតម្លៃ CNY 3,999 (€500/£420/$550/INR 46,000) ផងដែរ៕