ស្វែងរកពួកយើង:

Redmi K70 Series លក់បានចំនួន 2 លានគ្រឿងត្រឹមរយៈពេល 60 ថ្ងៃប៉ុណ្ណោះ

ដោយ

Koun Jab Luffy

30 មករា 2024 04:35 ល្ងាច

អាន 2 នាទី

Article image
កាលពីខែវិច្ឆិកា 2023 កន្លងទៅនេះ ក្រុមហ៊ុន Redmi បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Redmi K70 series នៅលើទីផ្សារប្រទេសចិន ដោយស្មាតហ្វូននេះរួមមានដូចជា Redmi K70 និង  Redmi K70 Pro។ ក្រុមហ៊ុន Redmi បានដាក់លក់ជាផ្លូវការនូវស្មាតហ្វូននេះនាថ្ងៃទី 1 ខែធ្នូ ដែលនៅក្នុងរយៈពេល 14 ថ្ងៃ ក្រុមហ៊ុននេះលក់ស្មាតហ្វូននេះ បានជាង 1 លានគ្រឿង ដោយបានបំបែកកំណត់ត្រាទៅលើការលក់ស្មាតហ្វូន K-Series នាពេលកន្លងមក។ ទាក់ទងនឹងព័ត៌មានថ្មីរបស់ស្មាតហ្វូននេះ ក្រុមហ៊ុន Redmi បានបញ្ជាក់ជាថ្មីនៅលើបណ្តាញ Weibo បង្ហាញថា ស្មាតហ្វូន K70 series នេះ លក់បានចំនួន 2 លានគ្រឿងហើយ ត្រឹមរយៈពេល 60 ថ្ងៃ។
ក្រុមហ៊ុននេះបន្តថា គិតចាប់តាំងពីថ្ងៃទី 15 ធ្នូ ដល់ថ្ងៃទី 30 មករានេះ គឺមានរយៈពេល 46 ថ្ងៃ ក្រុមហ៊ុន Redmi បានលក់ស្មាតហ្វូន K70 series បានចំនួន 1 លានគ្រឿង។ Redmi K70e, K70 និង K70 Pro គឺជាស្មាតហ្វូនជំនាន់ថ្មី និងជាម៉ូដែលដំបូងគេរបស់ក្រុមហ៊ុន Redmi ដែលមានការដាក់អោយដំណើរការនៅលើស្បែកមុខកម្មវិធី HyperOS ផ្អែកជាមួយប្រព័ន្ធប្រតិបត្តិការ Android 14។ Redmi K70e ដាក់លក់នៅក្នុងប្រទេសចិនមានតម្លៃចាប់ពី 1,999 យ៉ន់ (~$280) និងស្មាតហ្វូនដំបូងគេនៅលើពិភពលោកដែលមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 8300-Ultra។
Article image
រីឯស្មាតហ្វូន Redmi K70 វិញ គឺដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 2 មានតម្លៃ 2,499 យ៉ន់ (~$350) ហើយចំពោះម៉ូដែល Redmi K70 Pro គឺមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 មានតម្លៃ 3,299  យ៉ន់ (~$465)។ មានការបញ្ជាក់ថា Redmi K70 ប្រហែលឈ្មោះថ្មីថា Poco F6 Pro ដែលក្រុមហ៊ុនប្រកាសដាក់លក់នៅលើទីផ្សារសកល ខណៈដែល K70 Pro អាចនឹងមានលក់តែក្នុងទីផ្សារចិនតែប៉ុណ្ណោះ។
Redmi K70 Series លក់បានចំនួន 2 លានគ្រឿងត្រឹមរយៈពេល 60 ថ្ងៃប៉ុណ្ណោះ