ស្វែងរកពួកយើង:

Redmi K70 Ultra ត្រូវបានគេទម្លាយថា មានថ្មទំហំធំដល់ 5,500mAh រួមនិងអេក្រង់ 1.5K OLED Display

ដោយ

Koun Jab Luffy

02 កុម្ភៈ 2024 04:19 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi ត្រូវបានគេទម្លាយថា នឹងធ្វើការប្រកាសចេញស្មាតហ្វូនកំពូលជំនាន់ថ្មីម៉ាក Redmi ម៉ូដែល Redmi K70 Ultra នៅទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះ។ ហើយនៅមួយរយះពេលមកនេះមានការបែកធ្លាយ និងទម្លាយចេញនៅព័ត៌មានគុណសម្បត្តិជាច្រើនរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីនេះនៅមុនថ្ងៃនៃការបង្ហាញវត្តមានផ្លូវការណ៍មកដល់។ ដោយនៅពេលនេះ ក៏មានប្រភពព័ត៌មានថ្មីចុងក្រោយមួយបានទម្លាយពីទំហំថ្មដែលនឹងបំពាក់នៅលើ Redmi K70 Ultra ផងដែរ។
បើតាមប្រភពព័ត៌មានចចាមអារាមបាននិយាយថា ក្រុមហ៊ុន Xiaomi នឹងមានការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Redmi K70 Ultra រួមនឹង Note 13 Turbo នៅឆមាសដំបូងក្នុងឆ្នាំ 2024 នេះ។ ដោយ Redmi K70 Ultra គឺមានការទម្លាយចេញព័ត៌មានជាច្រើនរួចមមកហើយនៅប៉ុន្មានសប្តាហ៍មកនេះ ហើយនៅពេលនេះបើតាមប្រភពគណនី Weibo របស់ចិនដែលមានឈ្មោះថា Smart Pikachu បានទម្លាយព័ត៌មានថា Redmi K70 Ultra នឹងបំពាក់នូវថ្មដែលមានទំហំធំបំផុតដល់ 5,500mAh ហើយប្រភពក៏បានបង្ហើបផងដែរថា Redmi Tablet ថ្មីក៏នឹងត្រូវបង្ហាញវត្តមាននៅក្នុងប្រទេសចិននាពេលឆាប់ៗខាងមុខនេះថែមទៀតផង។
Article image
ដោយឡែកបើតាមប្រភពព័ត៌មានដែលបានបែកធ្លាយលើកមុនបាននិយាយថា Redmi K70 Ultra គឺនឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ OLED Display កម្រិត 1.5K ជាមួយថ្មដែលមានទំហំ 5,000mAh។ ហើយស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងប្រើបន្ទះឈីប MediaTek Dimensity 9300 SoC ភ្ជាប់ដោយរ៉េមទំហំធំបំផុតដល់ 24GB ជាប្រភេទ LPDDR5T ព្រមទាំងមានអង្គផ្ទុកទិន្នន័យទំហំធំបំផុតដល់ 1TB ជាប្រភេទ UFS4.0 ផងដែរ។ យ៉ាងណាមិញនេះ គ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ សម្រាប់ព័ត៌មាបន្ថែមទៀតយើងនឹងបានដឹងជាបន្តបន្ទាប់ទម្រាំដល់ថ្ងៃប្រកាសចេញផ្លូវការណ៍នាពេលឆាប់ៗនេះ៕
Article image
Redmi K70 Ultra ត្រូវបានគេទម្លាយថា មានថ្មទំហំធំដល់ 5,500mAh រួមនិងអេក្រង់ 1.5K OLED Display