ស្វែងរកពួកយើង:

Redmi K70 Ultra នឹងបំពាក់នូវគែមស្តើងបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត Redmi K-Series

ដោយ

Koun Jab Luffy

12 កក្កដា 2024 11:58 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Redmi ទើបតែប្រកាសជាផ្លូវការថា ស្មាតហ្វូន  K70 Ultra នឹងបង្ហាញខ្លួននៅក្នុងខែនេះ។ រូបភាពជាផ្លូវការរបស់ស្មាតហ្វូននេះបង្ហាញថាវាមានពណ៌ “Ice Glass” Color ជាមួយនឹងការកែប្រែទៅលើការឌីស្សាញរូបរាងមួយចំនួនផងដែរ។ ជាមួយនិងការទម្លាយថ្មីមួយនៅថ្ងៃនេះ បង្ហាញថា ក្រុមហ៊ុននេះ បានបន្តទម្លាយអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនថ្មីនេះថែមទៀតហើយ។
នៅក្នុងពាក្យចចាមអារ៉ាមនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូន Redmi K70 Ultra នឹងមានអេក្រង់កម្រិត 1.5K ហើយតាមរូបភាពដែលបានចែករំលែកដោយក្រុមហ៊ុននេះ ស្មាតហ្វូននេះ នឹងមានគែម ultra-narrow bezel ស្តើងត្រឹមតែ 1.7mm ប៉ុណ្ណោះ ដែលពិតជាស្តើងជាងម៉ូឌែលមុននេះទៅទៀត។ ជាមួយគ្នានេះ គែម bezels ខាងក្រោមរបស់ស្មាតហ្វូននេះ ក៏មានកម្រាស់ដូចគ្នា គឺត្រឹមតែ 1.9mm ប៉ុណ្ណោះ។
អេក្រង់ Redmi K70 Ultra នេះ គឺមានការឌីស្សាញរាបស្មើដូចទៅនឹងម៉ូដែលមុននេះដែរ។ លោក Wang Teng អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Redmi បាននិយាយថា ស្មាតហ្វូននេះ គឺមានការឌីស្សាញរូបរាងដូចទៅនឹងស្មាតហ្វូន K series ប៉ុន្តែអេក្រងស្មាតហ្វូននេះ គឺនឹងបំពាក់នូវអេក្រង់  C8+ ដែលអភិវឌ្ឍដោយក្រុមហ៊ុន Xiaomi និង TCL Huaxing ។ អេក្រង់នេះមានកម្រិតភាពច្បាស់ 3840Hz high-frequency PWM dimming អាចការពារភ្នែកបានយ៉ាងល្អនៅពេលដែលប្រើប្រាស់នៅស្ថានភាពមានពន្លឺទាប។
Article image
ស្មាតហ្វូន Redmi K70 Ultra មានការបំពាក់នូវបន្ទះឈីប Dimensity 9300+ និងប្រព័ន្ធត្រជាក់ cooling system ថ្មីហៅថា 3D ICE cooling system) ដែលអនុញ្ញាតអោយស្មាតហ្វូននេះ អាចលេងហ្គេម Genshin Impact ល្បឿន 120fps បានយ៉ាងល្អ។ បន្ថែមពីនេះ ស្មាតហ្វូននេះក៏មានឈីប graphics D1 ផងដែរ។
Redmi K70 Ultra នឹងបំពាក់នូវគែមស្តើងបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត Redmi K-Series