ស្វែងរកពួកយើង:

Redmi K70 Ultra នឹងមានការប្រើប្រាស់បន្ទះឈីបអេក្រង់ផ្តាច់មុខ រួមនឹងបន្ទះឈីប Dimensity 9300+

ដោយ

Koun Jab Luffy

15 ឧសភា 2024 11:42 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅពេលនេះ មានលេចលឺដំណឹងថា ក្រុមហ៊ុន Redmi បានត្រៀមខ្លួនប្រកាសបន្ថែមនូវសមាជិកថ្មីនៃ Redmi K70 lineup ថែមទៀតហើយ ដោយម៉ូដែលនេះមានឈ្មោះថា K70 Ultra។ យោងតាមការបែកធ្លាយថ្មីៗនេះបានទម្លាយ ចេញនូវមុខងារថ្មីៗមួយចំនួនដែលនឹងមានការបំពាក់នៅលើស្មាតហ្វូនថ្មីហើយ។
បើមើលទៅលើការបែកធ្លាយខាង លើដោយអ្នកទម្លាយ Smart Pikachu តាមរយ់ការបង្ហោះនៅលើបណ្តាញ Weibo បានអោយដឹងថា ស្មាតហ្វូន Redmi K70 Ultra នឹងមានការតម្លើងនូវថាមពលថ្មទំហំ 5500mAh ដែលធំជាងមុន 500mAh។ ស្មាតហ្វូននេះ នៅតែបន្តប្រើប្រាស់នូវកម្លាំងសា 120W ដដែល។
Article image
និយាយពីអេក្រង់វិញ នៅលើស្មាតហ្វូននេះ នឹងមានការបំពាក់នូវអេក្រង់កម្រិត 1.5K resolution display ខណៈ ដែលថ្មីៗនេះ មានការទម្លាយថា ស្មាតហ្វូននេះ ក៏នឹងមានការប្រើប្រាស់បន្ទះឈីបអេក្រង់ផ្តាច់មុខថែមទៀតផង។ ស្មាតហ្វូននេះអាចនឹងប្រើប្រាស់បន្ទះឈីបអេក្រង់ X7 ដូចអ្វីដែលយើងឃើញនៅលើ K60 Ultra អញ្ចឹងដែរហើយ អេក្រង់នេះ នឹងរត់បានជាមួយល្បឿន 144fps ទៀតផង។
Article image
ជាមួយគ្នានេះបើតាមការបង្ហោះនៅលើ Weibo ដោយអ្នកទម្លាយ Digital Chat Station និយាយថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីប MediaTek ជំនាន់ថ្មី Dimensity 9300+។ ថ្មីៗនេះជាមួយនិងវត្តមានរបស់ស្មាត ហ្វូន Vivo X100s Pro ក៏នឹងមានប្រើឈីបនេះដែរ។ ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់ស៊ុមលោហៈ និងមានខ្នង ក្រោយពីកញ្ចក់។ បន្ថែមពីនេះនៅលើស្មាតហ្វូន K70 Ultra ថ្មីនេះ ក៏នឹងមានការបំពាក់នូវបច្ចេកវិទ្យាការពារការ ជ្រាបទឹក និងធូលីថែមទៀតផង។ ស្មាតហ្វូន Redmi K70 Ultra ត្រូវគេរំពឹងថា នឹងបង្ហាញវត្តមាននៅខែមិថុណ ឬខែកក្កដាខាងមុខនេះហើយ។