
យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Xiaomi នៅថ្ងៃនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Redmi K70 Ultra នឹងមានការបំពាក់នូវទំហំថ្មី ដែលខ្ពស់ជាងអ្វីដែលយើងធ្លាប់បានឃើញកន្លងមក។ តាមប្រសាសន៍របស់លោក Wang Teng ដែលជាអ្នកតំណាងជាន់ខ្ពស់របស់ Xiaomi ដែលបានឆ្លើយឆ្លងនៅបណ្តាញ Weibo បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការប្រើប្រាស់នូវរ៉េមទំហំ 24GB និងអង្គចងចាំទំហំ 1TB។
បើតាមការបញ្ជាក់កន្លងមក បានអោយដឹងថា Redmi K70 Ultra នឹងមានការប្រកាសចេញជាផ្លូវការនៅក្នុងខែនេះហើយ ដោយម៉ូដែលថ្មីនេះ នឹងមានការបំពាក់នូវលក្ខណៈសម្បត្តិទូទៅខ្ពស់ ដែលមានការចាប់អារម្មណ៌ខ្លាំងមែនទែនពីសំណាក់អ្នកប្រើប្រាស់។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយនូវបន្ទះឈីប MediaTek Dimensity 9300+ និងជាស្មាតហ្វូនដំបូងគេបំផុត ដែលមានការប្រើប្រាស់នួវអេក្រង់ជំនាន់ថ្មី C8+ straight display មានកម្រិត 1.5K។ អេក្រង់នេះ គឺមានការឌីស្សាញជាមួយគែម ultra-narrow bezel design និងមានជ្រុងខាងលើ និងជ្រុងចំហៀង មានកម្រិត 1.7mm ខណៈដែលជ្រុងខាងក្រោមមានទំហំ 1.9mm។

កាមេរ៉ាក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការឌីស្សាញស្រដៀងគ្នាជាមួយនិងជំនាន់មុន K70 series អញ្ចឹងដែរ គឺមានការរៀបចំតាមស្ទីល signature horizontal rectangular DECO design ដែលមានកាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រដោយមុខងារ OIS។ ជាមួយគ្នានេះ ក៏មានការទម្លាយថា Redmi K70 Ultra អាចនឹងមានការឌីស្សាញជាមួយ “Ice Glass” color variant ផងដែរ។
