
Redmi K70 Series គឺជាស្មាតហ្វូនជំនាន់ថ្មីមួយដែលបានបង្ហាញខ្លួននៅចុងខែវិច្ឆិកាកាលពីឆ្នាំ 2023 កន្លងទៅនេះ ដែលស្មាតហ្វូនថ្មីនេះ មានចំនួន 2 ម៉ូដែល រួមមានដូចជា Redmi K70 និង K70 Pro។ និយាយពីម៉ូដែលថ្មីនេះ ត្រូវបានគេនិយាយថា គឺនៅសល់ស្មាតហ្វូនមួយទៀតនៅក្នុងស៊េរីនេះគឺ Redmi K70 Ultra។ ស្មាតហ្វូនេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 19 ខែកក្កដានេះហើយ។
បើតាមសេចក្តីរាយការណ៌កន្លងមក បាននិយាយថា ស្មាតហ្វូនម៉ូដែលពិសេស Redmi K70 Ultra Championship Edition នេះ គឺមានការឌីស្សាញដែលជាកិច្ចសហការជាមួយនឹងក្រុមហ៊ុន Lamborghini។ ស្មាតហ្វូននេះ នឹងមាន 2 ពណ៌គឺបៃតង និងលឿង។ សម្រាប់ស្ទាយ៍របស់ស្មាតហ្វូននេះ គឺមានការជម្រុញចេញពីរថយន្ត Huracán Super Trofeo EVO2 ដែលជារថយន្តមានការឌីស្សាញឡើងសម្រាប់ព្រឹត្តិការណ៍ប្រកួត l Lamborghini Super Trofeo racing series លំដាប់អន្តរជាតិ។ ការឌីស្សាញទៅលើរថយន្តនេះ គ្រប់មុំទាំងអស់និង Carbon fiber។

ក្រុមហ៊ុន Xiaomi បានប្រើប្រាស់ការរចនានៅលើរថយន្តនេះ សម្រាប់ស្មាតហ្វូនម៉ូដែលពិសេសរបស់ខ្លួន ដោយអោយឈ្មោះហៅថា Automobili Lamborghini Squadra Corse។ ប៉ុន្តែមនុស្សជាច្រើនចាប់អារម្មណ៍ទៅលើស្មាតហ្វូន Championship Edition។ Redmi K70 Ultra នឹងមានថាមពលថ្មទំហំ Dimensity 9300+ គាំទ្រជាមួយនឹងប្រព័ន្ធ 3D Heat Dissipation System។ អេក្រង់នេះ មានកម្រិតល្បឿន 120Hz និងមានភ្ជាប់ជាមួយនឹងការប្រើប្រាស់នូវ DC dimming 60nits ហើយនិង 3840Hz PWM dimming។

ក្រុមហ៊ុននេះបានបញ្ជាក់ថា អេក្រង់ស្មាតហ្វូននេះ មានកម្រិត 1220p+ ហើយនិងមានការប្រើប្រាស់នូវ IP68 សម្រាប់ការពារធូលី និងការជ្រាបទឹកផងដែរ។ គួរបញ្ជាក់ថា កាលពីខែវិច្ឆិកាឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន Xiaomi បានសហការជាមួយនឹងក្រុមហ៊ុន Lamborghini សម្រាប់ម៉ូដែល edition ថ្មីទៅលើស្មាតហ្វូន Redmi K70 Pro ម្តងរួចមកហើយ។ ស្មាតហ្វូន Redmi K70 Ultra និង K70 Ultra Championship Edition នឹងបង្ហាញខ្លួននៅថ្ងៃទី 19 ខែកក្កដានេះ៕
