ស្វែងរកពួកយើង:

Redmi K70 Ultra ត្រូវគេទម្លាយជាមួយនិងបច្ចេកវិទ្យាការពារទឹក និងធូលី កម្រិត IP68

ដោយ

Koun Jab Luffy

28 មិថុនា 2024 11:30 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីមានការចែកចាយពាក្យចចាមអារ៉ាមនៅលើអនឡាញអស់រយៈពេលជាច្រើនខែរួចមក នៅថ្ងៃនេះ ស្មាតហ្វូន Redmi K70 Ultra ត្រូវបានក្រុមហ៊ុនបញ្ចេញនូវព័ត៌មានផ្លូវការហើយ ដោយព័ត៌មានថ្មីនេះ មានការចែកចាយដោយនាយករងក្រុមហ៊ុន Xiaomi ផ្ទាល់តែម្តង ស្មាតហ្វូនថ្មីនេះ ត្រូវបានគេព្យាករណ៌ថា នឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិន។ នៅមុនការសម្ពោធជាផ្លូវការចូលមកដល់នោះ នៅពេលនេះ មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលី។
លោក Wang Teng ដែលជាអគ្គនាយកក្រុមហ៊ុន Redmi បានចែកចាយរូបភាព Poster នេះ ដោយមានការបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានមការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលី IP68 rating ថែមទៀតផង។ ផ្អែកលើការលើកឡើងនេះ បញ្ជាក់ថា Redmi K70 Ultra មានអាវក្រោះការពារទឹកបានជម្រៅ 1.5 ម៉ែត្រ និងមានរយៈពេល 30 នាទី ដូច្នេះអ្នកប្រើប្រាស់មិនមានការព្រួយបារម្ភពីការជ្រាបចូលទឹក និងធូលីនោះទេ។
អគ្គនាយករងក្រុមហ៊ុន Xiaomi រូបនេះបានបន្ថែមថា ស្មាតហ្វូនថ្មីនេះ គឺពិតជាសក្តិសមបំផុតសម្រាប់រដូវ Summer ខាងមុខនេះ។ Redmi K70 Ultra ត្រូវបានគេបញ្ជាក់ថា បានឆ្លងកាត់ការចុះបញ្ជី IMEI ជាមួយលេខម៉ូដែល 2407FRK8EC។ បើតាមការបង្ហោះនៅលើបណ្តាញ Weibo របស់អ្នកទម្លាយកន្លងមកបានទម្លាយថា នៅលើស្មាតហ្វូននេះ មានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9300+ SoC និមានរ៉េមទំហំ 24GB of LPDDR5X RAM  និងអង្គចងចាំទំហំ 1TB of UFS 4.0 storage។
Article image
ជាមួយគ្នានេះ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូននេះ មានថ្មទំហំ 5,500mAh ហើយអាចនឹងមានការទ្រទ្រង់នូវកម្លាំងសាក 120W wired fast charging។ និយាយពីអេក្រង់វិញ ស្មាតហ្វូននេះ មានអេក្រង់ 8T OLED display បង្ហាញចេញបានកម្រិត 1.5K resolution និងមានល្បឿន 144Hz refresh rate។ ស្មាតហ្វូននេះមានការឌីស្សាញស៊ុមពីលោហៈ និងខ្នងក្រោយឌីស្សាញចេញពីកញ្ចក់។ បន្ថែមពីនេះ នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានកាមេរ៉ា 3 គ្រាប់ដែលទំហំ 50MP+8MP+2MP។
Redmi K70 Ultra ត្រូវគេទម្លាយជាមួយនិងបច្ចេកវិទ្យាការពារទឹក និងធូលី កម្រិត IP68