ស្វែងរកពួកយើង:

Redmi K70 Ultra នឹងប្រកាសចេញឆាប់ៗនេះហើយបន្ទាប់ពីទទួលបានការអនុម័តនៅលើបញ្ជី 3C ក្នុងប្រទេសចិន

ដោយ

Koun Jab Luffy

16 ឧសភា 2024 08:24 ព្រឹក

អាន 2 នាទី

Article image
យោងតាមដំណឹងថ្មីចុងក្រោយនេះ បានសសេរថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Redmi K70 Ultra អាចនឹងចាប់ផ្តើមនៅក្នុងពេលឆាប់ៗនេះ។ ជឿជាក់ថា មួយរយៈចុងក្រោយនេះ គ្រប់គ្នា ប្រាកដជាបានឃើញនូវការបែកធ្លាយជាច្រើនអំពីស្មាតហ្វូននេះហើយ ខណៈពេលនេះ ស្មាតហ្វូនថ្មីនេះ ក៏បានទទួលនូវការអនុម័តទទួលស្គាល់ជាផ្លូវការនៅក្នុងប្រទេសចិនផងដែរ។ ស្មាតហ្វូន K70 Ultra ត្រូវបានគេបញ្ជាក់ថា គឺប្រភេទម៉ូដែល High-end ហើយពេលនេះ គឺមានការបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ 3C រួចរាល់ហើយ។
គួររំលឹកផងដែរថា ស្មាតហ្វូន Redmi K70 Ultra នេះ គឺជាជំនាន់ថ្មីនៃស្មាតហ្វូន Redmi K60 Ultra ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ នៅពេលនេះ តាមរយៈការចែកចាយរបស់អ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺបានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន 3C Database របស់ចិនរួចរាល់ហើយ ដោយថែមទាំងមានការបង្ហាញថា ស្មាតហ្វូនមានលេខម៉ូឌែល 2407FRK8EC ថែមទៀតផង។ នៅលើវិញ្ញាបនបត្រថ្មីនេះ បានបញ្ជាក់ថា ស្មាតហ្វូន Redmi K70 Ultra នេះ អាចនឹងបង្ហាញខ្លួនឆាប់ៗនេះ នៅក្នុងប្រទេសចិនផងដែរ។ ស្មាតហ្វូនថ្មីនេះ ក៏ត្រូវបានគេបង្ហាញចេញជាមួយនឹងឆ្នាំងសាក MDY-14-ED និង  MDY-16-EB chargers ហើយវានឹងមានបច្ចេកវិទ្យាសាកថ្មល្បឿន 120W wired fast charging ថែមទៀតផង។
Article image
មួយវិញទៀត នៅក្នុងការបែកធ្លាយថ្មីៗនេះ ក៏មានការបង្ហាញថា ស្មាតហ្វូន K70 Ultra នេះ នឹងមានថាមពលថ្មទំហំ 5,500mAh ដែលធំជាងមុនដល់ទៅ 10%។ បើមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 1.5K OLED គាំទ្រជាមួយនឹងបន្ទះឈីប Dual Core Display។ អ្នកទម្លាយ Digital Chat Station នេះ ក៏បញ្ជាក់ថា ស្មាតហ្វូន K70 Ultra នេះ នឹងមានបន្ទះឈីប MediaTek Dimensity 9300+ ផងដែរ។ ការឌីស្សាញទៅលើស្មាតហ្វូននេះក៏មានការ upgrade ច្រើនផងដែរ។
Article image
ស្មាតហ្វូន Redmi K70 Ultra នេះ នឹងមានគែមធ្វើពីលោហធាតុ ហើយវាមានកញ្ចក់នៅខាងក្រោយជាមួយនឹងការពង្រឹងទៅលើប្រសិទ្ធិភាពនៃពណ៌ និងមុខងារបង្ហាញចេញជាច្រើនទៀត។ របាយការណ៍ជាច្រើនទៀតបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានរ៉េមទំហំ 24GB LPDDR5X RAM និងម៉េមូរីទំហំ 1TBUFS 4.0 storage។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាខាងក្រោយទំហំ 50-Megapixel អមជាមួយនឹង ultra-wide angle lens និង macro ថែមទៀតផង៕