ស្វែងរកពួកយើង:

Redmi K80 នឹងបង្ហាញខ្លួននៅលើទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

12 មីនា 2024 10:39 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Xiaomi បានកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Redmi K80 សម្រាប់ទីផ្សារចិនហើយ។ ដូចទៅនឹងឈ្មោះនេះ ស្មាតហ្វូន Redmi K80 នេះគឺជាជំនាន់ថ្មីនៃម៉ូដែល K70 Series ហើយពេលនេះ ការបែកធ្លាយថ្មីមួយក៏មានការបង្ហើបថា ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សាររបស់ចិននៅក្នុងពេលឆាប់ៗនេះផងដែរ។ ព័ត៌មាននេះ ត្រូវទម្លាយចេញពីអ្នកទម្លាយ Smart Pikachu ដែលបានចែករំលែកនៅលើ Weibo។ អ្នកទម្លាយរូបនេះ បានអះអាងថា ការធ្វើការនៅលើស្មាតហ្វូន Redmi K80 series នេះពិតជាដំណើរការលឿនមែនទែន។
Smart Pikachu បានបន្ថែមថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏មានការផ្លាស់ប្តូរយុទ្ធសាស្រ្តជាមួយនឹងស្មាតហ្វូន Redmi K80 ថ្មីរបស់ខ្លួនផងដែរ។ ពេលនេះ ក្រុមហ៊ុន Xiaomi ក៏មានការផ្តោតទៅលើម៉ូដែល flagship grade និងស្មាតហ្វូនដែលមានតម្លៃសមរម្យថែមទៀតផង។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន Redmi K80e ក៏អាចនឹងក្លាយជា version កម្រិតទាបជាងស្មាតហ្វូន K80 series ផងដែរ។ ការលើកឡើងនេះ មានន័យថា ស្មាតហ្វូន K80 និង K80 Pro នេះអាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន ខណៈពេលដែលអ្នកទម្លាយនេះ មិនទាន់បញ្ជាក់អំពីម៉ូឌែល Pro នៅក្នុងការបង្ហោះអនឡាញនោះទេ។
Article image
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ Smart Pikachu បានបង្ហាញពីការជឿជាក់ថា ម៉ូដែល “e” នេះអាចនឹងប្រើប្រាស់នៅលើស្មាតហ្វូនមួយទៀតដែលនៅក្នុងត្រកូល Note Series។ ប្រសិនបើនេះគឺជាការពិតនោះ ក្រុមហ៊ុន Redmi អាចនឹងបង្ហាញនូវស្មាតហ្វូន Redmi Note 14e ផងដែរ។ អ្វីដែលគួរអោយសោកស្តាយនោះ ព័ត៌មាននេះគឺមានការចែករំលែកដោយអ្នកទម្លាយនេះ។
Article image
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ យើងបានឃើញនូវរបាយការណ៍មួយចេញពីអ្នកទម្លាយមួយទៀតនៅលើ Weibo ដែលអះអាងថាស្មាតហ្វូន Redmi K80 និង Redmi K80 Pro នេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon ជំនាន់ក្រោយផងដែរ។ មកដលពេលនេះ នៅមិនទាន់ច្បា់សនោះទេដែលថា នេះគឺជាបន្ទះឈីប Snapdragon 8 Gen 3 series ឬ Snapdragon 8 Gen 4 ខណៈពេលដែលស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅឆ្នាំ 2024 នេះ៕
Redmi K80 នឹងបង្ហាញខ្លួននៅលើទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗនេះហើយ