ស្វែងរកពួកយើង:

Redmi K80 នឹងបំពាក់ថ្មទំហំយក្សដល់ 6,500mAh និងមានលែនកាមេរ៉ា Telephoto ថែមទៀតផង

ដោយ

Koun Jab Luffy

25 កញ្ញា 2024 11:28 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Redmi របស់ Xiaomi ត្រូវបានគេដឹងថា នឹងមានការបង្ហាញចេញស្មាតហ្វូនជំនាន់ថ្មី Redmi Note 14 Pro Series នៅទីផ្សារប្រទេសចិនក្នុងសប្តាហ៍នេះ។ ទន្ទឹមនឹងនេះ Redmi ក៏នឹងមាការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីផ្សេងទៀត គឺ Redmi K80 Series នៅក្នុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំនេះផងដែរ។
បើតាមប្រភពព័ត៌មានបាននិយាយថា គ្រួសារស្មាតហ្វូនជំនាន់ថ្មី Redmi K80 Series មានពីរម៉ូដែល គឺ Redmi K80 និង K80 Pro។ ហើយនៅពេលនេះ ក៏មានការទម្លាយព័ត៌មានទាក់ទងនឹងម៉ូដែល K80 ផងដែរ។ បើតាមប្រភពបានបង្ហើបថា Redmi K80 នឹងបំពាក់មកជាមួយថាមពលថ្មទំហំយក្ស 6,500mAh។
Article image
បន្ថែមពីនេះបើតាមការបង្ហាញដោយគណនី Weibo ឈ្មោះថា Smart Pikachu បានអះអាងថា Redmi K80 Series នឹងគាំទ្របច្ចេកវិទ្យាការពារទឹក និងធូលីកម្រិតខ្ពស់ IP68 ឬ IP69។ ចំពោះ IP69 ត្រូវបានគេបញ្ជាក់ថា នឹងបំពាក់នៅលើម៉ូដែល Redmi Note 14 Pro។ ជាមួយគ្នានេះ Smart Pikachu បានធ្វើការបញ្ជាក់បន្ថែមទៀតផង Redmi K80 ក៏នឹងមានការបំពាក់នូវលែនកាមេរ៉ា Telephoto ថែមទៀតផង។
Article image
ស្មាតហ្វូនជំនាន់ថ្មី Redmi K80 ត្រូវបានគេរំពឹងថា នឹងបំពាក់បច្ចេកវិទ្យាអេក្រង់ OLED កម្រិត 2K ល្បឿន 120Hz និងប្រើបន្ទះឈីប Snapdragon 8 Gen 3។ សម្រាប់ម៉ូដែល K80 Pro ក៏នឹងបំពាក់បច្ចេកវិទ្យាអេក្រង់ និងបន្ទះឈីបដូចគ្នា ប៉ុន្តែ អាចនឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន និងទំហំថ្មខុសគ្នា។ Redmi K80 និង K80 Pro អាចជាម៉ូដែលប្រែឈ្មោះថ្មីពីស្មាតហ្វូនម៉ាក Poco F7 និង F7 Pro សម្រាប់ការចេញលក់នៅទីផ្សារក្រៅពីប្រទេសចិន៕
Redmi K80 នឹងបំពាក់ថ្មទំហំយក្សដល់ 6,500mAh និងមានលែនកាមេរ៉ា Telephoto ថែមទៀតផង