ស្វែងរកពួកយើង:

Redmi K80 Pro ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite រួមនិងលក្ខណៈពិសេសជាច្រើន

ដោយ

Koun Jab Luffy

23 វិច្ឆិកា 2024 02:48 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថ្មីថា ក្រុមហ៊ុន Redmi នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី K80 Pro នៅថ្ងៃទី 27 ខែវិច្ឆិកាខាងមុខនេះហើយ។ នៅមុនការបង្ហាញខ្លួនចូលមកដល់ ក្រុមហ៊ុននេះ បានធ្វើការចែករំលែកនូវព័ត៌មានជាច្រើនទាក់ ទងនឹងស្មាតហ្វូននេះនៅបណ្តាញ Weibo របស់ខ្លួន ដោយមានការបញ្ជាក់ពីការប្រើប្រាស់នូវបន្ទះឈីបប្រណិតរបស់ Qualcomm រួមទំងការប្រើប្រាស់ថ្មទំហំ ហើយថែមទាំងមានការបច្ចេកវិទ្យា IP68 + IP69 rating ទៀតផង។
ជាមួយនិងការប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite នៅលើស្មាតហ្វូនRedmi K80 Pro នេះ គឺមិនមែនជារឿងថ្មីនោះទេ ដោយ សារតែក្រុមហ៊ុននេះធ្លាប់បានប្រកាសចេញជាផ្លូវការណ៌ពីរឿងនេះរួចមកហើយ។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានការទ្រទ្រង់នូវបន្ទះឈីប D1 ជំនួយដល់អេក្រង់ ហើយនិងមានការបង្កើននូវទំហំ frame rate និង resolution ក៏ដូចជាការលេងហ្គេមផងដែរ។
Article image
ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺជាស្មាតហ្វូនប្រណិតពិតៗ ហើយនឹងមានការតម្លើងនូវប្រព័ន្ធត្រជាក់ 3D cooling solution ដែលមានការពង្រីកទំហំ vapor chamber ធំជាងមុនថែមទៀតផង។
Article image
មួយវិញទៀត ជាមួយនិងការប្រើប្រាស់ថាមពលថ្មទំហំ 6,000mAh របស់ Xiaomi នៅលើស្មាតហ្វូនជំនាន់ថ្មី Redmi K80 Pro គឺនឹងធ្វើអោយស្មាតហ្វូនថ្មីនេះ ក្លាយជាម៉ូដែលដំបូងគេរបស់ក្រុមហ៊ុននេះ ដែលប្រើប្រាស់ថាមពលថ្មទំហំ។ ស្មាតហ្វូននេះ នឹងមានការគាំទ្រនូវកម្លាំងសាក់ 120W wired charging ហើយក៏នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាកឥតខ្សែរ wireless charging កម្រិត 50W ផងដែរ។
Redmi K80 Pro ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite រួមនិងលក្ខណៈពិសេសជាច្រើន