ស្វែងរកពួកយើង:

Redmi K80 Pro នឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃ Ultrasonic In-Screen ហើយនិងកាមេរ៉ា 3x telephoto

ដោយ

Koun Jab Luffy

05 មិថុនា 2024 03:46 រសៀល

អាន 2 នាទី

Article image
មកដល់ពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានចាប់ផ្តើមនិយាយអំពីស្មាតហ្វូន flagship ជំនាន់ថ្មី ដែលក្រុមហ៊ុននេះ គ្រោងនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាត្រីមាសចុងក្រោយឆ្នាំនេះហើយ។ បើតាមការបញ្ជាក់មុននេះ បានអោយដឹងថា ក្រុមហ៊ុន Xiaomi ក៏បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន Xiaomi 15 និង 15 Pro ដែលមានបន្ទះឈីប  Snapdragon 8 Gen 4 នៅក្នុងខែតុលានេះផងដែរ។
ផ្អែកតាមព័ត៌មានថ្មីនេះ មានការរំពឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ Redmi នេះ អាចនឹងបង្ហាញវត្តមានរបស់ស្មាតហ្វូន Redmi K80 series នៅក្នុងខែវិច្ឆិកាខាងមុខនេះផងដែរ។ យោងតាមរបាយការណ៍ជាច្រើនថ្មីៗនេះ ក៏បានទម្លាយចេញនូវព័ត៌មានថ្មីអំពីស្មាតហ្វូន Redmi K80 Pro ផងដែរ។ នៅក្នុងការបែកធ្លាយថ្មីនេះ បានចេញពីអ្នកទម្លាយ Experience More ក៏បានចែករំលែកអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។
Article image
តាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បានអោយដឹងថា ស្មាតហ្វូន Redmi K80 Pro នេះ ក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃ ultrasonic in-screen fingerprint scanner។ ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Redmi ក៏បានប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ optical-type under-display fingerprint scanners ។ស្មាតហ្វូន K80 Pro អាចនឹងក្លាយជាស្មាតហ្វូន Redmi ដំបូងបំផុតដែលមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ (in-display fingerprint sensor) ផងដែរ។ អ្នកទម្លាយរូបនេះ បានបន្តនិយាយថា កាមេរ៉ា telephoto នៅលើស្មាតហ្វូន Redmi K80 Pro គឺនឹងមានការទ្រទ្រង់នូវមុខងារហ៊្សូមបាន 3x optical zoom ទៀតផង។
Article image
សូមជំរាបថា មុននេះ ក៏មានរបាយការណ៍ជាច្រើន បានទម្លាយថា ស្មាតហ្វូន Redmi K80 Pro នឹងមានអេក្រង់រាបស្មើរប្រភេទ OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2K resolutions។ ស្មាតហ្វូនថ្មីនេះ ដំណើរការនៅលើបន្ទះឈីប  Snapdragon 8 Gen 4 និង មានថ្មទំហំ 5,500mAh ដែលគាំទ្រជាមួយនឹងបច្ចេកវិទ្យា 120W fast charging ផងដែរ។ សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូន K80 Pro នៅមិនទាន់ទម្លាយនៅឡើយទេ។ ស្មាតហ្វូន Redmi K80 series ត្រូវបានគេរាយការណ៌ថា នឹងមានការឌីស្សាញរូបរាងថ្មីនៅផ្នែកខាងក្រោយផងដែរ។ ស្មាតហ្វូន K80 Pro អាចនឹងមានតម្លៃចាប់ផ្តើមពី 3,799 យ៉ន់ (~$525)៕