ស្វែងរកពួកយើង:

Redmi K80 Pro នឹងមានការពង្រឹងទៅលើអេក្រង់ និងប្រព័ន្ធស្កែន Ultrasonic Fingerprint Sensor

ដោយ

Koun Jab Luffy

15 សីហា 2024 12:38 ថ្ងៃត្រង់

អាន 2 នាទី

Article image
Xiaomi និង Redmi ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីជាច្រើន ដែលសុទ្ធសឹងតែដំណើរការនៅលើបន្ទះឈីបស៊េរីថ្មី Snapdragon 8 Gen 4។ ថ្មីៗនេះមានសេចក្តីរាយការណ៌ថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 និង Xiaomi 15 Pro ដែលបំពាក់នូវឈីបនេះ នឹងមានការបង្ហាញវត្តមាននៅខែតុលាខាងមុខនេះហើយ ខណៈដែលស្មាតហ្វូន Redmi K80 Pro ក៏ត្រូវបានគេរំពឹងថា ក៏នឹងមានការប្រើប្រាស់នូវបន្ទះឈីបនេះដូចគ្នាដែរ។
បើតាមការទម្លាយចេញពី Digital Chat Station កាលពីដើមសប្តាហ៌នេះ ក៏មានការបង្ហាញនូវចំណុចសំខាន់ៗមួយចំនួនដែលមានប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Redmi K80 Pro នេះផងដែរ។ នៅពេលនេះ អ្នកទម្លាយរូបនេះបានបង្ហោះសារនៅលើ Weibo ដោយបានបញ្ចេញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូននេះថែមទៀតហើយ។ ការទម្លាយថ្មីនេះ បានបង្ហាញថា Redmi K80 Pro នឹងមានការពង្រីកថាមពលថ្ម និងតម្លើងនូវបច្ចេកវិទ្យាសាក 100W charging ទៀតផង។
សូមជំរាបថា មុននេះមានការរបាយការណ៌មួយបានសសេរថា ស្មាតហ្វូននេះ នឹងមានថ្មទំហំ 6,000mAh ហើយក៏មានការលើកឡើងខុសគ្នាថា ស្មាតហ្វូននេះនឹងមានថ្មទំហំ 5,500mAh ផងដែរ។ អ្នកទម្លាយDCS បានបន្តថា K80 Pro នឹងមានការប្រើប្រាស់នូវបន្ទះអេក្រង់ Huaxing’s ultra-high frequency display។ Huaxing គឺជាក្រុមហ៊ុនបុត្រសម្ព័នរបស់ក្រុមហ៊ុន China Star Optoelectronics Technology (CSOT) របស់ប្រទេសចិន ដែលគេស្គាល់ថា គឺជា TCL Corporation។ អេក្រង់ថ្មីនេះ គឺមានភាពរឹងមាំ ហើយនិងមានការទ្រទ្រង់ជាមួយនិងប្រព័ន្ធស្កែនម្រាមដៃ ultrasonic under-display fingerprint sensor ថែមទៀតផង។
Article image
គួរបញ្ជាក់ផងដែរថា នៅមុននេះ ក៏ធ្លាប់មានសេចក្តីរាយការណ៌ថា ស្មាតហ្វូនជំនាន់ថ្មី Redmi K80 Pro នឹងមានការប្រើប្រាស់អេក្រង់រាបស្មើរប្រភេទ OLED ដែលបង្ហាញចេញបានកម្រិត 2K resolution ផងដែរ។ នៅលើស្មាតហ្វូននេះគឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ហើយនិងមានកាមេរ៉ាគោលទំហំ 50-Megapixel និង ultrawide lens ហើយនិងមួយគ្រាប់ទៀតទំហំ 50-Megapixel Telephoto ហ៊្សូមបាន 3x optical zoom។ ស្មាតហ្វូននេះត្រូវបានគេនិយាយថា គឺមានខ្នងក្រោយផលិតពីកញ្ចក់ និងមានស៊ុមលោហៈទៀតផង។ Redmi K80 series ត្រូវគេរំពឹងថា នឹងមានវត្តមាននៅលើទីផ្សារចិននៅចុងខែតុលា និងមានការដាក់លក់នៅខែវិច្ឆិកា។