
បន្ទាប់ពីមានរលកនៃការបញ្ចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតៗដែលដំណើរការដោយបន្ទះ បន្ទះឈីប Snapdragon 8 Elite រួចមក នៅពេលនេះ ក្រុមហ៊ុន Xiaomi ក៏បានត្រៀមបញ្ចេញស្មាតហ្វូនជំនាន់ថ្មីរបស់ Redmi ម៉ូដែល K80 Pro ដែលជាស្មាតហ្វូនមានបំពាក់នូវបន្ទះឈីបដ៏ខ្លាំងក្លានេះផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានដាក់លក់នៅលើទីផ្សារសកលផងដែរដោយនឹងប្តូរឈ្មោះថ្មីមកជា Poco F7 Ultra។ យោងតាមការចេញផ្សាយថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ ក៏បានបង្ហាញខ្លួននៅលើបញ្ជីធ្វើតេស្ត AnTuTu benchmark រួចហើយ ដោយភ្ជាប់ជាមួយនឹងពិន្ទុខ្ពស់ដល់ទៅ 3,194,766។
បន្ថែមពីនេះស្មាតហ្វូននេះក៏បង្ហាញខ្លួននៅលើ Geekbench 6 និង3Dmark ផងដែរ។ នៅលើបកញ្ជី Geekbench 6 នេះបានបង្ហាញថា ស្មាតហ្វូននេះមានពិន្ទុ 3050 សម្រាប់ពិន្ទុ single-core និងពិន្ទុ multi-core គឺ 9216។ សម្រាប់នៅលើ 3DMark’s Steel Nomad Light គឺទទួលបានពិន្ទុ 2441 ដែលបង្ហាញអំពីសមត្ថភាពដ៏ខ្លាំងនៃបន្ទះក្រាហ្វិកកាតនៅលើស្មាតហ្វូននេះ។ ស្មាតហ្វូន Redmi K80 Pro ក៏អាចលេងហ្គេមលំដាប់កំពូលៗបានដូចជា Genshin Impact, Honkai: Star Trail និង Honor of Kings ដោយរក្សានូវប្រសិទ្ធិភាពនៃការប្រើប្រាស់បានយ៉ាងរលូនផងដែរ។
យោងតាមរបាយការណ៍ជាច្រើនមុននេះ ធ្លាប់បានទម្លាយថា បន្ទះឈីប Snapdragon 8 Elite ថ្មីនេះ នឹងប្រើប្រាស់បានជាមួយនឹង D1 និង Gaming Engine 4.0 ដែលអាចដំណើរការនូវកម្រិត 2K super-resolution និង 120fps gaming fថែថែមមទៀតផង។ ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់អេក្រង់ CSOT 2K M9 flat screen ជាមួយនឹងកម្រិតពន្លឺ 800 nits ហើយនឹងប្រើប្រាស់ថាមពលតិចជាងមុនដល់ទៅ 20.3% រួមជាមួយនិង AON Intelligent Eye Protection system សម្រាប់កាត់បន្ថយការប៉ះពាល់ដល់ភ្នែកផងដែរ។

អ្វីដែលពិសេសនោះ អេក្រង់ស្មាតហ្វូននេះ មានការឌីស្សាញរូបរាងថ្មីជាមួយនឹងគែម bezels ស្តើងត្រឹមតែ 1.9mm ហើយ ក៏ប្រើប្រាស់នូវកញ្ចក់ Dragon Crystal Glass 2.0 របស់ក្រុមហ៊ុន Xiaomi ដែលបំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃកម្រិតខ្ពស់ ultrasonic fingerprint sensor ដែលអាចប្រើប្រាស់បានទោះដៃសើមក៏ដោយ។ ស្មាតហ្វូន K80 series នេះ ក៏មានការប្រើប្រាស់នូវ IP68/IP69 សម្រាប់ការពារធូលី និងការជ្រាបទឹកថែមទៀតផង៕
