ស្វែងរកពួកយើង:

Redmi K80 Series ទំនងជាមានការប្រើប្រាស់ថ្មទំហំ 6,500mAh នឹងមានការគាំទ្រនូវកម្លាំងសាក 120W

ដោយ

Koun Jab Luffy

23 សីហា 2024 02:08 រសៀល

អាន 2 នាទី

Article image
យោងតាមការទម្លាយព័ត៌មានជាច្រើន បាននិយាយថា ក្រុមហ៊ុន Xiaomi គឺនឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លូនម៉ូដែល Xiaomi 15 series ដែលមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 នៅខែតុលាខាងមុខនេះ ហើយ។ ប្រភពមួយចំនួនបាននិយាយថា នៅមួយខែបន្ទាប់ គឺនៅវិច្ឆិកាខាងមុខនេះ Redmi ដែលជាក្រុមហ៊ុនបុត្រសម័ន្ធរបស់ Xiaomi ក៏អាចនឹងមានការប្រកាសចេញនូវម៉ូដែលថ្មី Redmi K80 series នៅលើទីផ្សារប្រទេសចិនដូចគ្នា។
ដូចគ្នាជាមួយនិងស្មាតហ្វូនជំនាន់មុន Redmi K70 Series អញ្ចឹងដែរ សម្រាប់វត្តមានរបស់ K80 Series គឺនឹងមានម៉ូដែល Redmi K80e, Redmi K80 និង Redmi K80 Pro។ បើមើលទៅលើសារដែលបង្ហោះនៅលើ Weibo នៅថ្ងៃនេះរបស់អ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី K80 Series ថ្មីៗនេះ គឺត្រូវបានគេធ្វើតេស្តទៅលើថាមពលថ្មរួចរាល់ហើយ ដោយមានការប្រើប្រាស់នូវ high-silicon single-cell batteries។
Article image
ជាមួយគ្នានេះនៅលើការបង្ហោះរបស់ DCS ថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Redmi K80 series នឹងមានការប្រើប្រាស់ថាមពលថ្មទំហំចាប់ពី 5,960mAh និង 6,060mAh ដែលអាចនិយាយបានថា គឺទំហំ 6,100mAh និង 6,200mAh។ បើតាមប្រភពនៃការមន្ទីពិសោធន៌ធ្វើតេស្តនេះ បាននិយាយថា ថាមពលថ្មនេះ អាចនឹងបង្កើនបានទំហំរហូតដល់ទៅ 6,500mAh។ ដូច្នេះ បើផ្អែកលើការលើកឡើងនេះ ស្មាតហ្វូន Redmi K80 series អាចនឹងមានថ្មទំហំ 6,500mAh ដែលធ្វើអោយស្មាតហ្វូននេះក្លាយជាម៉ូដែលមួយមានថ្មធំជាងគេក្នុងចំណោមស្មាតហ្វូនតម្លៃដូចគ្នា។
សូមជំរាបថា មុននេះមានសេចក្តីរាយការណ៌ថា ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Pro នឹងមានអេក្រង់កម្រិត 2K ល្បឿន 120Hz OLED ហើយនិងមានការគាំទ្រដោយប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់ Ultrasonic in-screen fingerprint sensor ថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel ហើយនិង ultra-wide lens ខណៈដែលមួយគ្រាប់ទៀតទំហំ 50-megapixel 3x telephoto camera។ ស្មាតហ្វូន K80 series អាចនឹងមានការគាំទ្រនូវកម្លាំងសាក 120W fast charging។
Article image
ប្រភពដដែលនេះបន្តថា ស្មាតហ្វូនអេក្រង់បត់បាន Redmi K80 អាចនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ខណៈដែល Redmi K80 Pro អាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 4 ហើយស្មាតហ្វូនទាំងនេះ អាចនឹងមានលក់នៅលើទីផ្សារចិនប៉ុណ្ណោះ។
Redmi K80 Series ទំនងជាមានការប្រើប្រាស់ថ្មទំហំ 6,500mAh នឹងមានការគាំទ្រនូវកម្លាំងសាក 120W