ស្វែងរកពួកយើង:

Redmi K80 series នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ហើយនឹងមានវត្តមាននៅខែវិច្ឆិកា

ដោយ

Koun Jab Luffy

06 ឧសភា 2024 08:04 ព្រឹក

អាន 2 នាទី

Article image
កាលពីដើមសប្តាហ៍មុននេះ មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Xiaomi បានត្រៀមខ្លួននៅក្នុងការ បង្ហាញនូវស្មាតហ្វូនជាច្រើនរបស់ខ្លួនដែលមានបន្ទះឈីប Snapdragon 8 Gen 4 ដោយក្នុងចំណោមនោះ ក៏មានស្មាតហ្វូនប្រណិត Xiaomi 15 series ផងដែរ។ យោងតាមការទម្លាយព័ត៌មានថ្មីៗនេះ មានការជជែកថា ក្រុមហ៊ុន Redmi ក៏អាចនឹងបង្ហាញនូវស្មាតហ្វូនដែលមានបន្ទះឈីប Snapdragon 8 Gen 4 ផងដែរ ប៉ុន្តែស្មាតហ្វូននេះ គឺមានតម្លៃសមរម្យសម្រាប់អ្នក ប្រើប្រាស់។
ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវគេរាយការណ៌ថា គឺជាស្មាតហ្វូន Redmi K80 series។ ថ្មីៗនេះ មានការបែកធ្លាយថ្មីមួយចេញពីអ្នកទម្លាយ Smart Pikachu ដែលបានបង្ហោះនៅលើ Weibo ដោយបានបញ្ជាក់ថា ស្មាតហ្វូន Redmi K80 series នេះអាចនឹងបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ សូមជំរាបថា ក្រុមហ៊ុន Qualcomm ត្រូវគេរំពឺងថា នឹងការបង្ហាញនូវបន្ទះឈីប  Snapdragon 8 Gen 4 SoC នៅក្នុងខែតុលានេះ។
Article image
កន្លងមកមានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា ក្រុមហ៊ុន Xiaomi អាចនឹងបង្ហាញចេញនូវស្មាតហ្វូន Xiaomi 15 series នៅក្នុងខែវិច្ឆិកានេះដូចគ្នា។ ហើយនៅក្នុងខែវិច្ឆិកានេះដដែលនេះ អ្នកប្រើប្រាស់ក៏អាចនឹងឃើញវត្តមានរបស់ស្មាតហ្វូន Redmi K80 series ផងដែរ។ ប្រសិនបើព័ត៌មានខាងលើនេះ គឺជាការពិតនោះ ស្មាតហ្វូន Redmi K80 Pro ក៏នឹងបំពាក់នូវមានបន្ទះឈីប Snapdragon 8 Gen 4 ខណៈពេលដែល Redmi K80 នឹងមានបន្ទះឈីប Snapdragon 8 Gen 3។
Article image
អ្នកទម្លាយរូបនេះ បាននិយាយថា ស្មាតហ្វូន Redmi K80 និង K80 Pro នេះមានកម្រិតភាពច្បាស់ 2K ដូចទៅនឹងស្មាតហ្វូនRedmi K70 និង  K70 Pro អញ្ចឹងដែរ។ ស្របពេលជាមួយគ្នានេះ អ្នកទម្លាយ Smart Pikachu ក៏បាននិយាយថា ក្រុមហ៊ុននេះ នឹងមិនការបង្ហាញវត្តមាន Redmi K80E ដែលជាជំនាន់ថ្មី របស់ស្មាតហ្វូន K70E ដែលមានវត្តមាននៅក្នុងឆ្នាំនេះផងដែរ។ បន្ថែមពីនេះ ថ្មីៗនេះ មានការរាយការណ៍ថា ក្រុមហ៊ុន Xiaomi គឺមានគោលដៅចង់ផ្តោតទៅលើស្មាតហ្វូន Redmi K series អោយកាន់តែមានភាពប្រណិតជាមុនសិន៕
Redmi K80 series នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ហើយនឹងមានវត្តមាននៅខែវិច្ឆិកា