
យោងតាមការបែកធ្លាយថ្មីមួយចេញពីអ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Redmi ម៉ូដែល K80 Ultra អាចនឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Dimensity 9400+ របស់ក្រុមហ៊ុន MediaTek។ ប៉ុន្តែអ្វីដែលគេមើលឃើញថា មានលក្ខណៈពិសេសនៅលើស្មាតហ្វូននេះ គឺនឹងមានការប្រើប្រាស់នូវថាមពលថ្មធំដល់ទៅ 7,000mAh។
បើធ្វើការប្រៀបធៀបជាមួយនិងស្មាតហ្វូន K80 និង K80 Pro គឺមានថាមពលថ្មតែជាង 6,000mAh ប៉ុណ្ណោះ។ ស្មាតហ្វូន K80 មានថាមពលថ្មទំហំ 6,550mAh គាំទ្រជាមួយបច្ចេកវិទ្យាសាក 90W charging ខណៈពេលដែលស្មាតហ្វូន Pro គឺមានថាមពលថ្មទំហំ 6,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 120W fast charging ។

ជាមួយនិងការប្រើប្រាស់នូវថាមពលថ្មដល់ទៅ 7,000mAh ទៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេនិយាយថា អាចជាការ upgrade ដ៏ធំទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ Redmi។ ស្មាតហ្វូនថ្មីនេះ អាចនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 100W fast charging។ និយាយពីផ្នែកខាងមុខនៅលើស្មាតហ្វូននេះវិញ គឺនឹងមានការប្រើប្រាស់នូវកម្រិតអេក្រង់ 1.5K ហើយនិងមានការទ្រទ្រង់ជាមួយនឹងកញ្ចក់ OLED Panel ថែមទៀតផង។

បើមើលទៅលើការឌីស្សាញរូបរាងនៅលើស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវគែមធ្វើពីលោហធាតុ។ ស្មាតហ្វូននេះ ក៏ប្រើប្រាស់នូវ “single-point ultrasonic wave”— ultrasonic fingerprint scanner ដែលមានភាពប្រាកដ និងល្អប្រសើរជាងការប្រើប្រាស់នូវ optical sensor។ ក្រុមហុន Redmi បានបង្ហាញនូវស្មាតហ្វូន Redmi K70 Ultra ជាមួយនឹងបន្ទះឈីប Dimensity 9300 Plus នៅក្នុងខែកក្កដា ឆ្នាំ 2024 ។ សម្រាប់ស្មាតហ្វូន Redmi K80 Ultra អាចនឹងបង្ហាញខ្លួននៅក្នុងពេលវេលាដូចគ្នានៅក្នុងឆ្នាំនេះ៕
