ស្វែងរកពួកយើង:

Redmi K80 Ultra បង្ហាញខ្លួនលើបញ្ជី Geekbench ជាមួយបន្ទះឈីប Dimensity 9400+

ដោយ

Koun Jab Luffy

16 មិថុនា 2025 10:15 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ Redmi ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Xiaomi បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី K80 Ultra នឹងមានការបង្ហាញខ្លួននៅក្នុងប្រទេសចិននៅចុងខែនេះ។ បន្ទាប់ពីការប្រកាសនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការបែកធ្លាយនៅលើ Geekbench Benchmarking Platform ដែលមានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ផងដែរ។ យោងតាមការបញ្ជាក់នៅលើ Geekbench នេះ បានបង្ហាញថា ស្មាតហ្វូន K80 Ultra (លេខម៉ូដែល 25060RK16C)។
បន្ទះឈីបនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Octa-Core Processor ដែលមាន Prime Core Clocked ល្បឿន 3.73GHz និង 3x performance cores ល្បឿន 3.30GHz ហើយនិង 4x efficiency cores ល្បឿន 2.40GHz។ បន្ទះឈីបនេះក៏មានការប្រើ ប្រាស់នូវក្រាហ្វិកកាត Immortalis-G925 GPU។ ផ្អែកលើ CPU និង GPU នេះ នៅលើស្មាតហ្វូន Redmi K80 Ultra គឺជឿជាក់ថា បន្ទះឈីបនេះពិតជាប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9400+ ពិតមែន។ ជាមួយនិងការតេស្តសមត្ថភាពស្មាតហ្វូន K80 Ultra មានពិន្ទុ 2679 ទៅលើ Single-Core ហើយនិង 8358 នៅក្នុង Multi-Core។ ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 16GB និងប្រព័ន្ធប្រតិបត្តិការ Android 15 ជាមួយនឹង  Xiaomi’s HyperOS ។
Article image
ក្រៅពីបន្ទះឈីបនេះ ស្មាតហ្វូននៅលើស្មាតហ្វូននេះ ក៏ទទួលបាននូវការអនុម័តនៅលើ 3C របស់ចិនផងដែរ។ នៅក្នុងបញ្ជីនេះទំ្លាយថា ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវ 120W Fast charger ហើយអាចនឹងមានល្បឿនលឿនជាង 100W charging ។ ស្មាតហ្វូននេះ នឹងមានថាមពលថ្ម silicon-carbon ហើយនឹងមានទំហំធំដល់ទៅ 7500mAh។
ស្មាតហ្វូននេះនឹងមានអេក្រង់  6.8-អ៊ីង កម្រិត LTPS OLED panel ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution។ ស្មាតហ្វូននេះ មានកាមេរ៉ា 50MP ចំនួន 3 គ្រាប់ផងដែរ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ IP68 ឬ IP69 ថែមទៀតផង។ សម្រាប់ស្មាតហ្វូន K80 Ultra អាចនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទីផ្សារប្រទេសចិន ហើយបន្តទៅកាន់ទីផ្សារអន្តរជាតិ អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឆ្នាំ 2025 នេះ៕
Redmi K80 Ultra បង្ហាញខ្លួនលើបញ្ជី Geekbench ជាមួយបន្ទះឈីប Dimensity 9400+