ស្វែងរកពួកយើង:

Redmi K80 បំពាក់បន្ទះឈីប Snapdragon 8 Gen 3 អេក្រង់ AMOLED 2K រួមនិងលក្ខណៈពិសេសជាច្រើន

ដោយ

Koun Jab Luffy

30 វិច្ឆិកា 2024 08:40 ព្រឹក

អាន 3 នាទី

Article image
Redmi K80 គឹជាស្មាតហ្វូនចុងក្រោយបំផុតរបស់ក្រុមហ៊ុន Redmi ដែលត្រូវបានក្រុមហ៊ុននេះធ្វើការឌីស្សាញឡើងដោយផ្តោតទៅលើសមត្ថភាពខ្លាំងក្លា អេក្រង់កម្រិតភាពច្បាស់ខ្ពស់ និងថាមពលថ្មប្រើប្រាស់បានយូរថែមទៀតផង។ ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើននោះស្មាតហ្វូននេះគឺសក្តិសមបំផុតសម្រាប់អ្នកប្រើប្រាស់ដែលស្វែងរកនូវស្មាតហ្វូនដែលមានភាពខ្លាំងក្លាទៅលើកម្លាំងម៉ាស៊ីន ការថតរូបភាព និងការកម្សាន្តនោះ។
អេក្រង់ 2K AMOLED ភ្លឺច្បាស់ក្នុងការទស្សនា
ស្មាតហ្វូន Redmi K80 នេះ មានអេក្រង់ទំហំ 6.67-អ៊ីង AMOLED 2K ដែលអាចបង្ហាញរូបភាពបានច្បាស់នៅក្នុងកម្រិតមួយដែលមិនធម្មតានោះទេ។ អេក្រង់នេះ មានបំពាក់នូវកម្រិតល្បឿនអេក្រង់ 120Hz refresh rate ហើយនិងកម្រិតពន្លឺ  3200 nits, Dolby Vision, HDR10+ ហើយថែមទាំងមានការទ្រទ្រង់នូវពណ៌ 68.7 ពាន់លានពណ៌ ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាមិនធម្មតានោះទេ។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវអេក្រង់ Qingshan Eye Protection 2.0 សម្រាប់កាត់បន្ថយការរោយភ្នែកនៅពេលដែលទស្សនាយូរនៅលើអេក្រង់ថែមទៀតផង។
បន្ទះឈីប Snapdragon Processor ដ៏ខ្លាំងក្លា
បើនិយាយអំពីកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះ Redmi K80 បំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3 ដែលផ្តល់នូវល្បឿនលឿនមែនទែនក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះ ក៏មានរ៉េមទំហំ 16GB LPDDR5X RAM និងម៉េមូរីទំហំចាប់ពី 256GB ដល់ទៅ 1TBUFS 4.0 សម្រាប់ការងារ multitasking ការលេងហ្គេម និងការរក្សាទុកនូវ files ធំៗថែមទៀត។
Article image
ប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់
សម្រាប់អ្នកដែលចូលចិត្តថតរូបភាពនោះ ស្មាតហ្វូន Redmi K80 នេះបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 50MP គាំទ្រជាមួយនឹងកម្រិត f/1.6 aperture, OIS (Optical Image Stabilization) និងមានការប្រើប្រាស់ Light Fusion 800 technology ដែលអាចថតរូបភាពបានច្បាស់។ នៅលើស្មាតហ្វូននេះ ក៏មានកាមេរ៉ាទំហំ 8MP ultra-wide-angle ហើយក៏កាមេរ៉ាខាងមុខទំហំ  20MP សម្រាប់ថតរូបភាព selfie បានច្បាស់ផងដែរ។
ថាមពលថ្មប្រើប្រាស់បានយូរ និងបច្ចេកវិទ្យាសាកថ្មលឿន
ស្មាតហ្វូន Redmi K80 នេះបំពាក់នូវថាមពលថ្មទំហំ 6550mAh ដែលធានាទៅលើការប្រើប្រាស់ការងារបានពេញមួយថ្ងៃ។ ស្មាតហ្វូននេះ ក៏ប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន  90W fast charging ផងដែរ។
ប្រព័ន្ធត្រជាក់កម្រិតខ្ពស់និងការតភ្ជាប់ទំនាក់ទំនង
សម្រាប់អ្នកដែលចូលចិត្តលេងហ្គេមនោះ ស្មាតហ្វូននេះ បំពាក់នូវប្រព័ន្ធត្រជាក់ dual-loop 3D cooling system ដែលអាចការពារកំដៅបានយ៉ាងល្អ។ ស្មាតហ្វូននេះ ក៏បំពាក់នូវប្រព័ន្ធតភ្ជាប់ទំនាក់ទំនងជាច្រើនទៀតដូចជា dual-band WiFi, Bluetooth 5.3, NFC និង GNSS ផងដែរ។ វាក៏មានប្រើប្រាស់នូវ global 5G និង 4G bands ផងដែរ។
Article image
Xiaomi Hyper OS ផ្តល់នូវភាពរលូនក្នុងការប្រើប្រាស់
ស្មាតហ្វូន Redmi K80 បំពាក់នូវ Xiaomi Hyper OS ចុងក្រោយបំផុតដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់ និងប្រសិទ្ធិភាពខ្ពស់ទៅលើកម្លាំងម៉ាស៊ីនរបស់វា។ វាក៏ទ្រទ្រង់ច្រើនភាសា និងផ្តល់នូវ interface ងាយស្រួលក្នុងការប្រើសម្រាប់ផលិតភាពការងារ និងការកម្សាន្តថែមទៀតផង។