ស្វែងរកពួកយើង:

Redmi K90 បំពាក់នូវអេក្រង់ទំហំ 6.59 អ៊ីង ថ្មទំហំ 7,100mAh និងមានកាមេរ៉ា 2.5x Periscope

ដោយ

Koun Jab Luffy

22 តុលា 2025 05:36 ល្ងាច

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសចេញនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មី Redmi K90 Pro Max កាលពីម្សិលមិញរួចមក នៅថ្ងានេះ ក្រុមហ៊ុន Redmi បានចាប់ផ្តើមធ្វើការទម្លាយចេញនូវព័ត៌មានថ្មីពីម៉ូដែលស្តង់ដារ K90 ថែមទៀតហើយ។ ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប The Snapdragon 8 Elite និងជាម៉ូដែលដែលនឹងមកប្រជែងជាមួយនិង Realme GT 8 ក៏ដូចជា OnePlus Ace 6 និង iQOO Neo 11 ដែលមានការប្រើប្រាស់នូវបន្ទះឈីបថ្មីនេះដូចគ្នា។
ប្រភពខាងលើនេះបន្តថា Redmi K90 មានការឌីស្សាញស្រដៀងគ្នាជាមួយនិង iPhone 17 ដែលមានអេក្រង់ទំហំ 6.59 អ៊ីងកញ្ចក់ OLED panel ហើយនិងមានទំហំ 94% ធៀបនឹងតួខ្លួន។ បន្ថែមពីនេះអេក្រង់នេះ គឺមានគែមស្តើងនៅគ្រប់ជ្រុងទាំង 4 តែម្តង។ ប៉ុន្តែអ្វីដែលសោកស្តាយនោះ គឺទំហំ resolution នៅមិនទាន់មានការបញ្ជាក់ច្បាស់ទេ ខណៈដែលកន្លងមកមានការទម្លាយថា អេក្រង់ស្មាតហ្វូនថ្មីនេះ នឹងមានកម្រិតបង្ហាញចេញ 1.5K resolution។
Article image
ខណៈដែល Redmi K90 Pro Max មានការប្រើប្រាស់ប្រព័ន្ធសម្លេងកម្រិត 2.1 audio system របស់ Bose speaker ខណៈដែល K90 គឺភ្ជាប់មកជាមួយនូវ Bose dual symmetrical speaker system។ សម្រាប់កាមេរ៉ាថតរូប និងវីដេអូវិញ នៅលើស្មាតហ្វូននេះ គឺមានការបំពាក់នូវ 2.5x telephoto lens ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីសិនស័រនៅឡើយទេ។
Article image
Redmi K90 ត្រូវបានគេបញ្ជាក់ថា នឹងមានថ្មទំហំ 7,100mAh ជាមួយកម្លាំងសាក 100W wired charging តែមិនទាន់មាន wireless charging នោះទេ។ ស្មាតហ្វូននេះ នឹងដំណើរការនៅលើ Android 16 ផ្អែកលើ HyperOS 3 skin។ ជាមួយនិងវត្តមាននៅលើទីផ្សារនាពេលខាងមុខនេះ មានការបង្ហើបថា ស្មាតហ្វូនថ្មីនេះ នឹងមាន 3 ពណ៌ រួមមាន white, light blueនិង purple។
Redmi K90 បំពាក់នូវអេក្រង់ទំហំ 6.59 អ៊ីង ថ្មទំហំ 7,100mAh និងមានកាមេរ៉ា 2.5x Periscope