ស្វែងរកពួកយើង:

Redmi K90 Pro នឹងបំពាក់នូវសិនស័រ Periscope Telephoto ដែលមានសមត្ថភាពខ្ពស់បំផុត

ដោយ

Koun Jab Luffy

29 មីនា 2025 08:01 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានការបញ្ជាក់ជាថ្មីថា ស្មាតហ្វូនជំនាន់ថ្មី Redmi និង POCO នឹងមានមាន Upgrade ទៅលើបច្ចេកវិទ្យាកាមេរ៉ាកាន់តែមានសមត្ថភាពខ្ពស់ជាងមុន។ យោងតាមពាក្យចចាមអារ៉ាមថ្មីមួយ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Redmi K90 Pro និង POCO F8 Ultra ដែលនឹងមានវត្តមាននៅពេលខាងមុខនេះ នឹងមានការបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ាកម្រិតខ្ពស់សម្រាប់ពង្រឹងទៅលើកាថតរូបភាពអោយកាន់តែប្រសើរ។
ថ្មីៗនេះ ស្មាតហ្វូនជំនាន់ថ្មី Redmi K90 Pro និង POCO F8 Ultra ត្រូវបានគេប្រទះឃើញបង្ហោះនៅលើបណ្តាញសង្គមWeibo ដែលទម្លាយថា ស្មាតហ្វូនទាំងពីរនេះ នឹងមានការពង្រឹងទៅលើកាមេរ៉ា Zoom កាន់តែប្រសើរ។ ស្មាតហ្វូន Redmi K90 Pro នេះ ក៏មានការ Upgrade ទៅលើមុខងារថ្មីៗជាច្រើនផងដែរ ក្នុងនោះមានដូចជា សិនស័រស្កែនម្រាមដៃនៅក្រោមអេក្រង់ ហើយនិងសិនស័រកាមេរ៉ា Periscope Telephoto ផងដែរ។ ស្មាតហ្វូន POCO F8 Ultra ថ្មីនេះ ត្រូវបានគេរំពឹងថា អាចនឹងក្លាយជា Rebranded របស់ស្មាតហ្វូន  Redmi K90 Pro ដូច្នេះហើយ ស្មាតហ្វូនស៊េរីថ្មីនេះអាចនឹងមានបច្ចេកវិទ្យាកាមេរ៉ាថ្មីនេះផងដែរ។
គួររំលឹកផងដែរថា ស្មាតហ្វូន Redmi K80 Pro ដែលបង្ហាញខ្លួនមុននេះ គឺមានការភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ 50MP Telephoto គាំទ្រជាមួយនឹងកម្រិត 2.5x optical zoom ហើយនិងមានការទ្រទ្រង់ទៅលើ OIS។ ផ្អែកលើការលើកឡើងនេះ ស្មាតហ្វូន Redmi K90 Pro នឹងមានការពង្រឹងទៅលើ Optical Zoom កាន់តែប្រសើរ។ នៅក្នុងការបែកធ្លាយមួយថ្មីៗនេះ ក៏បាននិយាយអំពីស្មាតហ្វូន Flagship របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនជាច្រើនរបស់ចិនផងដែរ។
Article image
សូមជំរាបថា ស្មាតហ្វូន Flagship ជំនាន់ថ្មីដែលនឹងមានវត្តមានខាងមុខនេះ អាចនឹងមានស្មាតហ្វូនដូចជា OnePlus 14, Realme GT 8 Pro និង Redmi K90 series ហើយស្មាតហ្វូនទាំងនេះ នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite 2 ដូចៗគ្នា។ អ្នកទម្លាយ Digital Chat Station បានបង្ហាញពីការជឿជាក់ថា ស្មាតហ្វូនថ្មីទាំងនេះ នឹងមានភា្ជប់ជាមួយនឹងកាមេរ៉ា Periscope Telephoto ថែមទៀតផង៕
Redmi K90 Pro នឹងបំពាក់នូវសិនស័រ Periscope Telephoto ដែលមានសមត្ថភាពខ្ពស់បំផុត